បរទេស៖ គេហទំព័រ Yahoo Answers នឹងត្រូវបិទនៅថ្ងៃទី4 ខែឧសភា ឆ្នាំ2021នេះហើយ។ គេហទំព័រនេះបានដំណើរការចាប់តាំងពីឆ្នាំ2005មកម្ល៉េះ ដែលធ្វើឱ្យវាក្លាយជាវេទិកាសំណួរនិងចម្លើយដែលដំណើរការយូរបំផុតមួយនៅលើអ៉ីនធឺណេត។
ក្រុមហ៊ុន Yahoo នឹងចាប់ផ្តើមរៀបចំបញ្ឈប់វេទិកានេះនៅថ្ងៃទី20 ខែមេសា ដែលជាពេលដែលក្រុមហ៊ុននឹងឈប់ទទួលយក submissions ថ្មីៗតទៅទៀត។ បន្ទាប់ពីថ្ងៃទី4 ខែឧសភាតទៅ អ្នកប្រើប្រាស់នឹងមានពេលរហូតដល់ថ្ងៃទី30 ខែមិថុនា ដើម្បីទាញយកសារមាតិកាដែលពួកគេបានផុសនៅក្នុងគេហទំព័រ Yahoo Answers។ ជាចុងក្រោយគេហទំព័រ Yahoo Answers នឹងត្រូវ redirect ទៅគេហទំព័រ Yahoo homepage វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនបាននិយាយនៅក្នុងសារទៅកាន់អ្នកប្រើប្រាស់ថា ទោះបីជា Yahoo Answers គឺជាផ្នែកមួយដ៏សំខាន់នៃផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន Yahoo ក៏ដោយ ក៏ប្រជាប្រិយភាពរបស់វាកាន់តែតិចទៅៗផងដែរ ដោយសារតែតម្រូវការរបស់អ្នកប្រើប្រាស់របស់យើងបានផ្លាស់ប្តូរ។ យើងបានសម្រេចចិត្ដដកធនធានរបស់យើងចេញពី Yahoo Answers ដើម្បីផ្តោតលើផលិតផលដែលបម្រើដល់អ្នកប្រើប្រាស់របស់យើងអោយកាន់តែប្រសើរវិញ និងសន្យាផ្តល់នូវមាតិកាដែលមានទំនុកចិត្តដទៃទៀត។
នេះគឺជាការពិត ព្រោះគុណភាពនៃការបង្ហោះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសំណួរចម្លើយភាគច្រើនត្រូវបានបង្កើតឡើងដោយពួក trolls លើអ៉ីនធឺណេត ដែលជាសំណួរចម្លើយគ្មានបានការ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]