ចិន៖ មហាជនដែលជាអ្នកគាំទ្រតាមដានរឿងភាគចិន ប្រាកដជាបានស្គាល់តារាស្រី Yang caiyu ដែលនាងតែងតែមានមុខក្នុងរឿងភាគជាច្រើនព្រមទាំងជានារីដែលមានមុខមាត់និងរូបរាងដ៏ស្រស់ស្អាត ទើបបានធ្វើឱ្យរូបនាងមានប្រជាប្រិយភាព និងភាពល្បីល្បាញទូទាំងប្រទេសចិន។

Yang caiyu
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះ សូមនាំអ្នកទាំងអស់គ្នាមកមើលជីវប្រវត្តិរបស់ Yang caiyu ទាំងអស់គ្នា ថានាងជាអ្នកណា?

Yang caiyu នាងគឺជាអ្នកចម្រៀង និងជាអ្នកសម្ដែងវ័យ២៨ឆ្នាំ ជាកូនកាត់ ថៃ- ចិន និងបានចូលជាសញ្ជាតិចិន នាងកើតនៅ ទីក្រុង Wuhan ខេត្ត Hubei ក្នុងប្រទេសចិន។កាលពីនាងនៅវ័យក្មេង ក្នុងឆ្នាំ២០០៣នាងធ្លាប់ច្រៀងចម្រៀងមួយបទដែលបានដាក់បញ្ចូលនៅក្នុងសាច់រឿង Legend of Nezha។ បន្ទាប់ពីនោះមកនាងបានទៅបន្តការសិក្សាថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០១១ នាងក៏បានត្រឡប់មកប្រទេសវិញហើយបានចូលរៀនបន្តនៅ Beijing Film Academyផ្នែកការសម្ដែង គួរបញ្ចាក់ផងដែលថាYang caiyu ត្រូវបានមហាវិទ្យាល័យ៥កន្លែងនៅសហរដ្ឋអាមេរិកទទួលឱ្យ សិក្សានៅទីនោះដូចជាសាលា Boston University និង Southern California តែនាងបានជ្រើសរើសមករៀននៅប្រទេសកំណើតវិញ។

Yang caiyu

បន្ទាប់ពីនោះមក នៅក្នុងឆ្នាំ ២០១៤ Yang caiyu នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈពេញសិទ្ធ ដោយនាងបានចូលសម្ដែងរឿងភាគ និងភាពយន្តផ្សេងៗជាច្រើនទៀត  ដូចជា Legendary: Tomb of the Dragon (ជាខ្សែភាពយន្តហូលីវូដ3D), Edge of Innocence ( សម្ដែងជាមួយអតីតសមាជិកEXO លោកហួងហ្សីតាវ) និងរឿង Only Cloud Knows ជាដើម។ ក្រៅពីនោះនាងក៏ធ្លាប់ទទួលបានពានរង្វាន់ខ្សែភាពយន្តអន្តជាតិ សៀងហៃ ក្នុងឆ្នាំ២០១៦ និងទទួលបានពានរង្វាន់ជាតារាមានប្រជាប្រិយភាពជាងគេក្នុងឆ្នាំ២០១៧។ បន្តមកទៀត ត្រូវបានសកលវិទ្យាល័យកូឡុំបៀ នៃសហរដ្ឋអាមេរិក បានទទួលឱ្យទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែក វិចិត្រសិល្បៈ ហើយនាងគឺជាតារាសម្ដែងទី៣មកពីប្រទេសចិន ដែលបានទៅសិក្សានៅសកលវិទ្យាល័យកូឡុំបៀមួយនោះ៕

Yang caiyu
Yang caiyu
Yang caiyu
Yang caiyu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]