ជំងឺកូវីដ-១៩ ជាជំងឺប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមយើងធ្ងន់ធ្ងរ រហូតអាចបាត់បង់ជីវិត ហេតុនេះវាសំខាន់ណាស់សម្រាប់យើង ក្នុងការការពារ និងពង្រឹងសុខភាពប្រព័ន្ធផ្លូវដង្ហើមឲ្យបានល្អ។ ក្នុងចំណោមវិធីថែរក្សាប្រព័ន្ធផ្លូវដង្ហើមឲ្យបានល្អ អាហារក៏ជាចំណែកមួយសំខាន់ក្នុងការថែទាំសុខភាពផ្លូវដង្ហើមយើងដែរ ហើយខាងក្រោមនេះ ជាកំពូលអាហារងាយស្រួលរក និងជួយប្រព័ន្ធផ្លូវដង្ហើមមានសុខភាពល្អទៀត។
១. ឆៃថាវក្រហម (Beetroot)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBeetroot សម្បូរទៅដោយនីត្រាតដែលផ្តល់អត្ថប្រយោជន៍ដល់មុខងារសួតរបស់យើង។ នីត្រាត ជួយបន្ធូរសរសៃឈាម កាត់បន្ថយសម្ពាធឈាម និងបង្កើនប្រសិទ្ធភាពស្រូបយកអុកស៊ីសែន។ លើសពីនេះ បន្លែ Beetroot ផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលទាំងអស់នេះចាំបាច់សម្រាប់សុខភាពសួត។
២.ផ្លែប៉ោម
ការញ៉ាំផ្លែប៉ោមជាប្រចាំអាចជួយពង្រឹងមុខងារដំណើរសុខភាពសួតរបស់យើងបាន។ ការញ៉ាំផ្លែប៉ោម ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺហឺត និងមហារីកសួតផងដែរ។ នេះអាចបណ្តាលមកពីការប្រមូលផ្តុំសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុងផ្លែប៉ោមរួមទាំងសារជាតិ flavonoids និងវីតាមីន C។
៣. ប៉េងបោះ
ផ្លែប៉េងប៉ោះស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការញ៉ាំប៉េងបោះ ឬប្រើផលិតផលប៉េងបោះ ត្រូវបានបង្ហាញថា អាចកាត់បន្ថយការរលាកផ្លូវដង្ហើមចំពោះអ្នកជំងឺហឺត និងធ្វើឲ្យប្រសើរឡើងនូវមុខងារសួតចំពោះអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ។
៤. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនពោរពេញទៅដោយអាស៊ីដអាមីណូដែលរាងកាយប្រើដើម្បីបង្កើតប្រូតេអ៊ីន សម្រាប់ស្រូបយកសារធាតុចិញ្ចឹម និងជួសជុលជាលិការាងកាយផ្សេងៗ។ សារធាតុចិញ្ចឹមសំខាន់ពីរទៀត សម្រាប់សុខភាពសួតដែលត្រីសាល់ម៉ុនមាន គឺអាស៊ីដខ្លាញ់អូមេហ្គា ៣ (ដើម្បីបន្ថយការរលាកក្នុងរាងកាយ) និងវីតាមីន D (ដើម្បីពង្រឹងសាច់ដុំផ្លូវដង្ហើម)។
៥. ស្ពៃក្ដោបស្វាយ
ស្ពៃក្តោបស្វាយ ជាប្រភពសម្បូរទៅដោយជាតិ Anthocyanins ។ សារធាតុពណ៌រុក្ខជាតិទាំងនេះផ្តល់ឲ្យស្ពៃក្ដោបស្វាយនូវពណ៌ដ៏រស់រវើក។ ការទទួលទានសារធាតុ Anthocyanin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះមុខងារសួត។ បន្ថែមពីលើនេះ ស្ពៃក្តោបមានផ្ទុកទៅដោយជាតិសរសៃច្រើន។ ការសិក្សាបង្ហាញថា អ្នកដែលញ៉ាំជាតិសរសៃច្រើនមានមុខងារសួតល្អជាងអ្នកដែលញ៉ាំជាតិសរសៃទាប។
ចំណាំ៖ អាហារទាំងនេះគ្រាន់តែជាអាហារបំប៉នជួយដល់សុខភាពប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជាសុខភាពទូទៅយើងឲ្យមានសុខភាពល្អប៉ុណ្ណោះ វាមិនអាចព្យាបាលជំងឺដែលកើតឡើងហើយបានទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]