ថៃ៖ តារាស្រីជើងចាស់ និងជួរមុខប្រចាំប្រទេសថៃ Chompoo Araya ជាតារាស្រីដែលមានកេរិ៍្តឈ្មោះបោះសម្លេងក៏ព្រោះតែសមត្ថភាព និងទេពកោសល្យសម្តែង រួមផ្សំជាមួយនឹងរូបសម្រស់ស្អាតល្អឥតខ្ចោះទើបនាងអាចឆក់បេះដូងអ្នកគាំទ្រជាច្រើនគ្រប់ទិសទីរហូតមកដល់សព្វថ្ងៃ។  

បើក្រឡេកមកមើលពីជីវិតរស់នៅ របស់តារាស្រីរូបនេះវិញគឺមានភាពឡូយឆាយស៊ីវិល័យ និងហាយសូខ្លាំង ដែលធ្វើឲ្យមិត្តនារីៗច្រណែននឹងជីវិតនាងគ្រប់ៗគ្នា ពោលកាលពីពេលថ្មីៗនេះ គេសង្គេតឃើញកំពូលតារាស្រីរូបនេះ បានចំណាយពេលវេលាផ្តល់ឲ្យកូនៗនាង​ ដោយនាង បាននាំពួកគេទៅលេងជាមួយបរិកាសបែបធម្មជាតិវាលស្រែល្វឹងល្វើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមជាមួយគ្នានេះដែរ តារារូបនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរថយន្តដ៏ទំនើបម៉ាក Lamborghini Urus Blu Cepheus ក្នុងតម្លៃ៧៤៦,៨២៣ដុល្លារ ដោយរូបនាងបានជិះឡានមួយគ្រឿងនេះទៅលំហែកាយនៅឯវាលស្រែ យ៉ាងរំភើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Chompoo Araya
Chompoo Araya និងកូនៗ 
Chompoo Araya និងកូនៗ 
ឡាន Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]