គ្នាយើងភាគច្រើន តែងតែផ្ដោតទៅលើផលិតផលថែរក្សាសម្រស់តែមួយមុខ ដើម្បីទទួលបានស្បែកស្រស់ស្អាត។ យ៉ាងណាមិញ នៅពេលដែលយើងមានវ័យកាន់តែច្រើន មានសញ្ញាជាច្រើនដែលលេចឡើងនៅលើផ្ទៃមុខ ដូចជាមុន ស្នាមខ្មៅក្រោមភ្នែក ស្នាមជ្រីវជ្រួញ និងស្រអាប់មិនស្រស់ថ្លា។
ពិតណាស់ ស្បែកភ្លឺរលោង ចាប់ផ្ដើមពីរបបអាហារល្អៗ និងការញ៉ាំទឹកគ្រប់គ្រាន់។ ប្រសិនបើយើងចង់បញ្ចៀសស្នាមជ្រីវជ្រួញលើស្បែក អាហារដែលផ្ដល់សារធាតុចិញ្ចឹមទាំងនេះ គឺជាជម្រើសដ៏ល្អបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ល្ហុង
កំពូលអាហារមួយមុខនេះសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនA, C, E និងK ព្រមទាំងជាតិរ៉ែ ដែលអាចជួយជំរុញភាពយឺតនៃស្បែក ព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។ ផ្លែល្ហុងក៏មានផ្ទុកអង់ស៊ីម ដែលជាសមាសធាតុប្រឆាំងនឹងការរលាក និងផ្ដល់អត្ថប្រយោជន៍ប្រឆាំងនឹងភាពចាស់។ ដូច្នេះហើយ ស្រីៗយើងគប្បីបញ្ចូលផ្លែឈើដែលមានសារធាតុចិញ្ចឹមនេះនៅក្នុងអាហារពេលព្រឹក ដើម្បីសម្រស់ស្រស់ថ្លា និងក្មេងជាងវ័យ។
២. ផ្លែប័រ
ផ្លែប័រគឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងប្រភពនៃខ្លាញ់ល្អ។ បន្ថែមពីនេះ វាក៏មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារធ្វើឲ្យយើងឆាប់ចាស់មុនវ័យ។ ផ្លែប័រក៏មានផ្ទុកវីតាមីនA, C,E និងK ព្រមទាំងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។ វីតាមីនA ដែលមាននៅក្នុងផ្លែប័រជួយកម្ចាត់កោសិកាស្បែកងាប់ និងជួយធ្វើឲ្យស្បែកភ្លឺរលោង។
៣. ការ៉ុត
ការ៉ុតគឺជាប្រភពនៃវីតាមីនCដ៏ល្អ ដែលជួយបង្កើនការផលិតជាតិខូឡាជែននៅក្នុងរាងកាយ ជំរុញភាពយឺតនៃស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងស័ក្ដិសិទ្ធិ។ ជាងនេះទៅទៀត ការ៉ុតក៏មានជាតិសរសៃខ្ពស់ និងទឹកផងដែរ។ ប៉ុន្តែ ការញ៉ាំការ៉ុតនៅក្នុងបរិមាណច្រើន មិនមែនជាជម្រើសដ៏ល្អឡើយ។
៤. តែបៃតង
ជាមួយគ្នានេះដែរ តែបៃតងមានផ្ទុកសារជាតិCatechins ដែលអាចប្រឆាំងនឹងស្នាមជ្រីវជ្រួញ មុន និងបញ្ហាស្បែកជាច្រើនទៀត។ ដើម្បីទទួលបានស្បែកភ្លឺរលោង និងមានសុខភាពល្អ ស្រីៗយើងគប្បីញ៉ាំតែបៃតងជំនួសភេសជ្ជៈប៉ូវកម្លាំង ឬកាហ្វេ។
៥. សូកូឡាខ្មៅ
សូកូឡាពណ៌ខ្មៅមានសារជាតិflavonols ដែលមានតួនាទីប្រឆាំងនឹងការរលាក។ លើសពីនេះ វាក៏ជាប្រភពនៃវីតាមីនC និងE ដែលអាចជួយប្រឆាំងនឹងភាពចាស់បានផងដែរ ហើយបរិមាណកាកាវនៅក្នុងសូកូឡាពណ៌ខ្មៅកាន់តែច្រើន វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មកាន់តែខ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]