ភ្នំពេញ: ក្រោយកើតហេតុការណ៍នៃឃាតកម្មដ៏សែនរន្ធត់ទៅលើក្មេងប្រុសម្នាក់ឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រួចមក កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ​ អុន​ ភាម៉ុន​ ដែលសម្លាប់កុមារ៉ា​ ជា​ ប៊ុន​ហេង​  នៅព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​នេះហើយ។

យ៉ាងណាមិញ ចំពោះមូលហេតុនៅពីក្រោយករណីឃាតកម្មនេះ ជនបង្កដែលត្រូវជាបងជីដូនមួយបានទម្លាយយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឃាតករ

មុនពេលកើតខ្លួន និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។

គួររំលឹកផងដែរថា ក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការខិតខំវែកមុខរកជនល្មើស រហូតបំបែកសំណុំរឿងនេះបាននៅថ្ងៃនេះផ្ទាល់តែម្តង រីឯឃាតករបានកំពុងតែកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការបន្តដើម្បីដោះស្រាយតាមនិតីវីធីច្បាប់៕

កម្លាំងជំនាញ
ឃាតករ
ជនរងគ្រោះ និងឃាតករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]