បរទេស៖ កាលពីថ្មីៗនេះតារាចម្រៀង Diva នាង Mariah Carey បានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ជាលើកដំបូងរបស់នាង ជាពិសេសនោះតារាស្រីរូបនេះ ក៏បានថតវីដេអូចែកចាយទៅកាន់ សម្រាប់អ្នកគាំទ្រនៅលើបណ្តាញសង្គមផងដែរ។
ជាមួយគ្នានេះ ក្នុងវីដេអូដែលបានបង្ហោះនោះ ម្ចាស់បទ «Hero» រូបនេះ បានអង្គុយកំពុងទទួលចាក់វ៉ាក់សាំង ថែមទាំង និយាយពីការសន្ទនា រៀបរាប់ពីបទពិសោធន៍ទៅកាន់អ្នកគាំទ្រ Instagram របស់នាង បានបង្ហាញអារម្មណ៍ថា នាងពិតជារំភើប និងភ័យបន្តិចអំពីការចាក់ថ្នាំមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលគួរឲ្យទាក់ទាញទៅវិញនោះ ខណៈពេលដែលកំពុងតែទទួលការចាក់ម្ជុលចូលសាច់ទៅហើយ អ្នកម៉ាក់កូនពីររូបនេះ បែរជាស្រែកច្រៀងតុងខ្ពស់បែប whistle ស្ទីលច្រៀងរបស់នាង ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង លើសពីនេះ សូម្បីតែអ្នកគ្រូពេទ្យក៏បានបន្លឺសម្លេងសើចឡើង ហួសចិត្តនឹងអាកប្បកិរិយាដ៏គួរឲ្យស្រលាញ់ របស់តារាស្រីវ័យ ៥២ឆ្នាំមួយនេះ មើលទៅពិតជាគួរឲ្យសំណើចតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]