ខេត្តតាកែវ ៖ ក្រោយពេលលេចឮដំណឹងថា ប្រជាជនស្រុកព្រៃកប្បាស ប្រមាណជាង ២៨នាក់ បានឆ្លងជំងឺកូវីដ១៩ ពីបុគ្គលឈ្មោះ ពេជ្រ កុសល ពេលនេះ រដ្ឋបាលខេត្តបាន ចេញមុខប្រកាសច្រានចោលដំណឹងនេះ ព្រមទាំំងបានបកស្រាយថា បុគ្គលរូបនោះ បានរកឃើញវិជ្ជមានកូវីដ១៩មែន តែប្រជាជន ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ ក៏កំពុងធ្វើការយកសំណាក និងរងចាំលទ្ធផល គ្មានលទ្ធផលណាអះអាងថា មានវិជ្ជមានកូវីដទៅក្រុមមនុស្សពាក់ព័ន្ធនៅឡើយទេ។
ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយពី SRDសារព័ត៌មានខេត្តតាកែវ ក៏បានបញ្ជាក់បន្ថែមពីលើដំណឹងនេះផងដែរ ជាមួយគ្នានេះ ក៏បានបន្ថែមថា បុគ្គលរូបនេះ បានរត់គេចការធ្វើចត្តាឡីស័កនៅភ្នំពេញ ហើយបានត្រឡប់មកស្រុក ក្នុងភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យ បានទៅយកបុគ្គលនេះទៅ សម្រាកព្យាបាលរួចរាល់ហើយ តាំងពីថ្ងៃទី០៥ មេសា ២០២១ មកម្លេះ ស្របពេលនេះ អាជ្ញាធរនិងក្រុមគ្រូពេទ្យ ក៏កំពុងយកសំណាក បុគ្គលពាក់ព័ន្ធ ដោយប្រយោលនិង ផ្ទាល់ ដើម្បីពិនិត្យរកមេរោគកូវីដ១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា SRDសារព័ត៌មានខេត្តតាកែវ ក៏បានបញ្ជាក់បន្ថែមពីលើនេះ ផងដែរថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]