ភ្នំពេញ: យោងទៅតាមសេចក្តីសម្រេចលេខ ០១២.សហវ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ សម្រាប់ជុំទី៥ បានសម្រចដាក់ចេញនូវគោលការណ៍ដែលមានចែងនៅក្នុងប្រការចំនួន ៣ដូចខាងក្រោម៖
ប្រការ១: កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ សម្រាប់ជុំទី៥ ដែលមានរយ:ពេលចំនួន៣ខែ (ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ២០២១)។ ដោយរយ:ពេលបន្ត នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រការ២: ការបើកផ្តល់ប្រាក់ឧបត្ថម្ភ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ
ប្រការ៣: អនុប្រធាន និងសមាជិក ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រធាន អនុប្រធាន និងសមាជិកគណ:កម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នាយកឧុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃគ្រប់នាយកដ្ឋាននៃអគ្គធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]