វីរុសកូវីដ-១៩ អាចឆ្លងនៅពេលមនុស្សដកដង្ហើម និយាយ ក្អក ឬកណ្តាស់។ នៅពេលនរណាម្នាក់ពាក់របាំងមុខ ឬម៉ាស វាអាចការពារវីរុសនេះពីមនុស្សម្នាក់ទៅម្នាក់ទៀត។ នេះជាការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាល ព្រោះសូម្បីតែមនុស្សដែលមានអារម្មណ៍ធូរស្រាល និងមិនមានរោគសញ្ញា អាចមានផ្ទុកវីរុសនេះ និងចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។
ការពាក់ម៉ាស់ ឬរបាំងមុខ ក៏អាចបញ្ឈប់វីរុសកូវីដ-១៩ ឆ្លងដល់ខ្លួនយើង ហើយប្រសិនបើមនុស្សគ្រប់គ្នាពាក់ម៉ាស នៅទីសាធារណៈមនុស្សមានភាគរយឆ្លងតិច។ ដោយសារក្មេងអាយុក្រោម ២ ឆ្នាំ មិនអាចពាក់របាំងមុខ ឬម៉ាសបាន អាអូនត្រូវបានការពារពីការឆ្លងដែរ ព្រោះមនុស្សនៅជុំវិញខ្លួនមានពាក់ម៉ាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទារក និងក្មេងទើបចេះដើរតេះតះអាយុក្រោម ២ ឆ្នាំ មិនគួរពាក់របាំងមុខ ឬម៉ាស់ទេព្រោះ៖
១. កូនក្មេងមានផ្លូវដង្ហើមតូច ដូច្នេះការដកដង្ហើមតាមរយៈម៉ាស ឬរបាំងមុខធ្វើឲ្យពិបាកដល់កូន
២. ប្រសិនបើវាពិបាកសម្រាប់អាអូនដកដង្ហើម ហើយមិនអាចប្រាប់យើងឲ្យដឹង ឬយកម៉ាសចេញដោយខ្លួនឯងទេ អាអូនអាចថប់ដង្ហើម
៣. ម៉ាស់ធ្វើដោយខ្លួនឯងអាចមានកម្ទេចកំណាត់ដែលកូនអាចស្លាក់បានដូចជា កំណាត់ ឬខ្សែកៅស៊ូ
៤. កូនៗទំនងជានឹងព្យាយាមយកម៉ាស់ចេញពីមុខ ដែលបណ្តាលឲ្យដៃប៉ះមុខរបស់ពួកគេច្រើន។ នេះអាចបង្កើនហានិភ័យក្នុងការឆ្លងវីរុសវិញ
៥. បង្កើនហានិភ័យបញ្ហាទារកស្លាប់ភ្លាម (SIDS)។
យើងអាចការពារកូនតូចបានដោយចៀសវាងហ្វូងមនុស្សច្រើន និងរក្សាចម្ងាយសុវត្ថិភាព (យ៉ាងហោចណាស់ ៦ ជំហាន) ពីមនុស្សផ្សេងទៀតពេលចេញពីផ្ទះ។ លាងដៃឲ្យស្អាត និងព្យាយាមកុំប៉ះមុខ ច្រមុះ មាត់ ភ្នែក ឬក្អកត្រូវខ្ទប់មាត់ ច្រមុះនឹងក្រដាស ឬកែងដៃ។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]