រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៦ មេសា ២០២១ តាមរយៈសារសម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ឯកឧត្តម អភិបាលខេត្ត រាជធានី ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុដគ្រប់ប្រភេទ និង មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ឲ្យបានជ្រាបថា ដំណើរការចាកវ៉ាក់សាំងកំពុងធ្វើ លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់ប្រភេទ ដែលត្រូវដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ចំណែកឯលទ្ធផលសព្វថ្ងៃ កងទ័ពស្ទើរ១០០% បានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ និង ៨០% ទៀតបានទទួលដូសលើកទី២ រួចរាល់។
ទន្ទឹមនឹងនេះ សម្តេចបានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ យើងក្រឡេកឃើញលេចចេញនូវ មនុស្ស២ប្រភេទ គឺអ្នកចង់ចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយកង្វល់ខ្លាចអស់ នេះជាការលើកទឹកចិត្តមួយ តែផ្ទុយទៅវិញ ក៏នៅមានមន្ត្រីគេចវេចពីការចាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ សម្តេចបានបន្ថែមថា បើទោះបីដំណើរការចាក់វ់ាក់សាំងប្រព្រឹត្តទៅដោយស្ម័គ្រចិត្ត តែប្រាកដណាស់ នៅថ្ងៃខាងមុខនេះ វ៉ាក់សាំងនឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ច ជាពិសេសជំហានដំបូង សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស៊ីវិលទាំងអស់នេះតែម្តង។
សម្តេចក៏បាន មានប្រសាសន៍ចំពោះ មន្ត្រីគេចវេចពី ការចាក់វ៉ាក់សាំងថា ប្រសិនបើក្នុងអង្គភាព មានចំនួនអ្នកចាក់ដល់ទៅ ៧០%ឡើងលើ ហើយនោះ មន្ត្រីដែលមិនបានចាក់វ់ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមនៅផ្ទះចុះ លើសពីនេះទៅទៀត សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើមិនប្រញាប់រកវ៉ាក់សាំងចាក់នោះទេ ថ្ងៃក្រោយ លោកជំទាវ ឯកឧត្តម ប្រហែលគ្មានឱកាសចូលប្រជុំក្នុងក្រសួងទៀតទេ។
ស្របពេលនេះដែរ សម្តេចបានថ្លែង យ៉ាងកោតសរសើរ ចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានចាក់វ៉ាក់សាំងលើសចំនួន ដោយសារ អ្នកថែសួន អ្នកអនាម័យ និងមន្ត្រីជាប់កិច្ចសន្យា ក៏ត្រូវបានចាក់វ៉ាក់សាំងផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]