ព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលនៃគណៈអភិបាលនៃខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែមទៀត។

ដោយឡែកបើគិតត្រឹមម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច បញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះគ្លីនិក តៃវ៉ាន់ ដែលមានទីតាំងនៅផ្លូវ ២៣តុលា ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងពេលដំណើរការឡើងវិញ ម្ចាស់គ្លីនិក តៃវ៉ាន់ ត្រូវអនុវត្តឲ្យមុឺងម៉ាត់តាមវិធានការ ៣ការពារនិង ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនិង ក្រសួងសុខាភិបាល។

ដូច្នេះគួរបញ្ចាក់ដែរថាទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៥២កន្លែង៕

សូមចូលអានលិខិតដែលបានចេញដោយ រដ្ឋបាលនៃខេត្តព្រះសីហនុ៖

លិខិតដែលបានចេញដោយ រដ្ឋបាលនៃខេត្តព្រះសីហនុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]