បរទេស៖ ដោយសារតែរោគរាតត្បាតកូវីដ-19 វាបានធ្វើឱ្យពិភពលោកងាកមកពន្លឿននូវការអភិវឌ្ឍស្វ័យប្រវត្តិកម្ម និងពង្រីកតួនាទីរបស់មនុស្សយន្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ពិភពលោកក្រោយពីកូវីដ-19ចប់ទៅ ប្រហែលជាពោរពេញទៅដោយមនុស្សយន្តកាន់តែច្រើននៅគ្រប់ទីកន្លែង។

នៅក្នុងកម្មវិធី Mobile World Congress Shanghai 2021 មនុស្សយន្តមួយនៅស្តង់របស់ក្រុមហ៊ុន Qualcomm Technologies ដែលមានឈ្មោះថា 5G Robotic Coffee Master របស់ក្រុមហ៊ុន OrionStar បានបង្កជាចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានឆុងកាហ្វេក្តៅៗសម្រាប់អ្នកទស្សនា។ មនុស្សយន្តឆុងកាហ្វេនេះត្រូវបានបំពាក់ដោយ Snapdragon X55 5G Modem-RF System របស់ក្រុមហ៊ុន Qualcomm និងប្រើបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា 5G ដែលធ្វើឱ្យមនុស្សយន្តនេះក្លាយជាបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

មនុស្សយន្ត Robotic Coffee Master ត្រូវបានគេអះអាងថា មានសមត្ថភាពឆុងកាហ្វេ និងបម្រើភ្ញៀវបានដល់ទៅ 1000កែវក្នុងមួយថ្ងៃ ចំនួននេះគឺបីដងច្រើនជាងចំនួនដែលមនុស្សអាចធ្វើបានទៅទៀត។ 

យោងតាមក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន ប្រទេសចិនបានបង្កើតស្ថានីយមូលដ្ឋាន 5G ចំនួន718,000កន្លែង ដែលស្មើនឹង70ភាគរយនៃចំណែករបស់ពិភពលោកទាំងមូល។ គេក៏នៅតែមិនទាន់ដឹងថា តើមនុស្សយន្តឆុងកាហ្វេដែលដើរដោយបច្ចេកវិទ្យា AI នេះនឹងអាចដាក់លក់នៅពេលណា ឬអាចនាំចេញទៅក្រៅប្រទេសឬក៏អត់ដែរ៕

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]