បន្ទាយមានជ័យ៖ ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង foodpanda បានធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដើម្បីជួយសម្រួលដល់ភោជនីយដ្ឋានតូច ធំ ក៏ដូចជាអតិថិជន ក្នុងការដឹកជញ្ជូនអាហាររហ័សទាន់ចិត្ត និងដោយសុវត្ថិភាព តាមរយៈមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) អាចជួយកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

ក្នុងនោះផងដែរ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អ្នកបន្ទាយមានជ័យ នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី foodpanda ពីហាងជាច្រើនកន្លែង ជាមួយការដឹកទៅដល់ទីតាំង សម្រាប់ការញ៉ាំយ៉ាងមានក្តីសុខនៅផ្ទះបានផងដែរ។
លើសពីនេះ foodpanda ក៏មានជាកាដូពិសេសជូនដល់អ្នកបន្ទាយមានជ័យទាំងអស់គ្នា ប្រើប្រាស់កូដ ‹‹HELLOBMC›› ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្មង់ចាប់ពី 3$ឡើងទៅ (សម្រាប់អតិថិជនថ្មី)។ ហើយការផ្តល់ជូនពិសេសនឹងមានជាហូរហែរជាច្រើនទៀតតាមរដូវកាល។

ជាការពិតណាស់ foodpanda ជាកម្មវិធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ី ដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។
ចាំអីទៀត ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។ អ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេកបុករបស់ foodpanda ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]