ភ្នំពេញ៖ ធនាគារ ABA ជាបុត្រសម្ព័ន្ធរបស់ធនាគារកាណាដា ត្រូវបានទទួលស្គាល់ជា « ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2021 » ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញលំដាប់ពិភពលោក។ ការទទួលស្គាល់នេះ ទទួលបានប្រាំពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance ។
ពានរង្វាន់លំដាប់កំពូលមួយនេះ ត្រូវបានប្រគល់ឲ្យធនាគារ ABA សម្រាប់ការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន ចំពោះតម្រូវការអតិថិជនរបស់ខ្លួន និងសម្រេចបានលទ្ធផលកាន់តែប្រសើរជារៀងរាល់ឆ្នាំ ខណៈពេលដែលកសាងគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគត ទោះបីជាមានការរីករាលដាលវីរុសសកលក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការជ្រើសរើសធនាគារកំពូលៗ និពន្ធនាយករបស់ទស្សនាវដ្តី Global Finance ធ្វើការសម្រេចចិត្តផ្អែកលើការប្រឹក្សាយ៉ាងល្អិតល្អន់ ជាមួយនឹងអ្នកវិភាគទូទាំងពិភពលោក បានវាយតម្លៃធនាគារ ABA នៅក្នុងលក្ខខន្តិកវត្ថុវិស័យផ្សេងៗជាច្រើន រួមមាន កំណើនទ្រព្យសកម្ម និងប្រាក់ចំណេញ ការពង្រីកភូមិសាស្ត្រអាជីវកម្ម នវានុវត្តន៍ផលិតផល ព្រមទាំងលក្ខខន្តិកប្រធានវិស័យ រួមមាន យោបល់របស់អ្នកវិភាគសមធន អ្នកវិភាគចំណាត់ថ្នាក់ឥណទាន និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះ។
ក្នុងចំណោមលទ្ធផលសម្រេចផ្សេងៗ ទស្សនាវដ្តី Global Finance បានកត់សម្គាល់នូវលទ្ធផលសម្រេចរបស់ធនាគារ ABA ក្នុងឆ្នាំ ២០២០ ដែលជួយឲ្យធនាគារទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើមនេះ៖
- ដាក់ឲ្យដំណើរការបណ្តាញទីតាំងស្វ័យសេវា ABA 24/7 ។ ដោយមានទីតាំងនៅតំបន់មានចរាចរណ៍មមាញឹក ទីតាំងទាំងនេះអនុញ្ញាតឲ្យអតិថិជន ABA អាចដាក់ និងដកសាច់ប្រាក់ និងដាក់មូលប្បទានបត្រចេញដោយធនាគារណាមួយនៅកម្ពុជា និងចំណេញពេលវេលាដោយមិនបាច់អញ្ជើញទៅកាន់សាខា។
- ដាក់ឲ្យដំណើរការមុខងារមានប្រយោជន៍ថ្មីៗជាច្រើន នៅក្នុងកម្មវិធី ABA Mobile រួមមាន កម្ចីភ្លាមៗ សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេសជាច្រើន សេវាផ្ទេរប្រាក់ Visa Direct និងគណនីមានលេខពិសេស។
- ដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile ដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់ប្រភេទ អាចទទួលការទូទាត់បែបឌីជីថលជាប្រាក់ដុល្លារ និងប្រាក់រៀលពីអតិថិជនរបស់ខ្លួនដោយបង្កើតកូដ QR នៅលើទូរស័ព្ទ។
- ដាក់ចេញនូវម៉ាស៊ីនស្វ័យសេវាជាច្រើន រួមមានម៉ាស៊ីនដកដាក់ប្រាក់ ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ។
- ជំរុញបណ្តាញទទួលទូទាត់តាមកូដ QR ទូទាំងប្រទេស។ ត្រឹមចុងឆ្នាំ ២០២០ ពាណិជ្ជករជាង ៦០,០០០ ទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈមុខងារ ABA PAY នៅក្នុងកម្មវិធី ABA Mobile ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖
លោក Askhat Azhikhanov មានប្រសាសន៍បន្ថែមទៀតថា៖
លោក Joseph D. Giarraputo នាយកបោះផ្សាយ និងនិពន្ធនាយករបស់ Global Finance មានប្រសាសន៍ថា៖
អំពីទស្សនាវដ្តី Global Finance
Global Finance គឺជាទស្សនាវដ្តីចេញផ្សាយប្រចាំខែ ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៨៧ និងមានចរាចរណ៍ចំនួន ៥០,០០០ ច្បាប់ និងមានអ្នកអាននៅ ១៨៩ ប្រទេស។ អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានា ទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ វិបសាយរបស់ទស្សនាវដ្តី GFMag.com ផ្តល់ការវិភាគ និងអត្ថបទដែលជាកេរ្តិ៍មរតកពីបទពិសោធជាង ៣៤ ឆ្នាំរបស់ខ្លួន នៅក្នុងទីផ្សាហិរញ្ញវត្ថុអន្តរជាតិ។ ទស្សនាវដ្តី Global Finance មានការិយាល័យកណ្តាលនៅតីក្រុងញ៉ូវយ៉ក ដែលមានការិយាល័យនៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំ Global Finance បានធ្វើការជ្រើសរើសធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលល្អបំផុតនៅទូទាំងពិភពលោក។ ពានរង្វាន់ទាំងនេះ ត្រូវបានទទួលស្គាល់ និងមានជឿទុកចិត្តតាមឧត្តមភាពស្តង់ដាររបស់សហគមន៍ហិរញ្ញវត្ថុសកល។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]