ថៃ: លោក Pepo Nutchapan ដែលពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្ត ទស្សនិកជន បានស្គាល់ថា លោកធ្លាប់ជាអតីតតួអង្គ ជេក ដែលត្រូវជាបងប្រុសរបស់ឡៃឡា នៅក្នុងរឿងភាពថៃនោះ បានរកឃើញវិជ្ជមានកូវីដ១៩ នេះបើតាមការបញ្ជាក់ពីសាមីខ្លួន តាមរយ:ការបង្ហោះសារនៅលើគណនី Instagram របស់លោក Pepo Nutchapan ។
យោងតាមសារដដែលនោះ លោក Pepo Nutchapan ក៏បានបញ្ជាក់យ៉ាងដូច្នេះថា មុនពេលដឹងថាខ្លួនវិជ្ជមានកូវីដ១៩ លោកថាមិនមានរោគសញ្ញាអ្វីទាំងអស់ ខណ:ដែលនៅពេលបច្ចុប្បន្នលោកមានសុខភាពល្អជាធម្មតា ហើយលោកក៏បានសូមអភ័យទោសដល់ហ្វេនផេក និងសន្យាថានឹងចូលរួមសហការជាមួយនិងអជ្ញាធរក្នុងការផ្តល់ព័ត៌មានឲ្យបានកាន់តែលម្អិតពីកន្លែងដែលលោកធ្លាប់បានទៅមុនវិជ្ជមានកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]