ចិន៖ ប្រទេសចិនគ្រោងនឹងជំនួសក្រដាសប្រាក់យ័ន ដោយទម្រង់រូបិយបណ្ណយ័នឌីជីថលទាំងស្រុង។
មិនដូច Bitcoin, Ethereum និង cryptocurrencies ផ្សេងទៀតនោះទេ រូបិយបណ្ណយ័នឌីជីថលគឺជារូបិយប័ណ្ណឌីជីថលធម្មតា និងសាមញ្ញ។ ជំនួសឱ្យការលើកកម្ពស់ប្រព័ន្ធអនាមិកដែលស្រដៀងនឹងប្រព័ន្ធ cryptocurrencies ប្រាក់យ័នឌីជីថលគឺផ្អែកលើប្រព័ន្ធដែលគ្រប់គ្រងដោយធនាគារប្រជាជនចិន។ នៅក្នុងប្រព័ន្ធនេះ រដ្ឋាភិបាលចិនអាចតាមដានរាល់ចរន្តប្រាក់យ័នឌីជីថល និងមើលឃើញពីរបៀបដែលប្រជាជនកំពុងប្រើប្រាស់រូបិយប័ណ្ណនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រាក់យ័នឌីជីថលនឹងដំណើរការស្រដៀងនឹងប្រព័ន្ធទូទាត់ virtual payment ផ្សេងទៀតដែរ។ អ្នកប្រើអាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធី app ឬកាតដែលមិនត្រូវការការភ្ជាប់អ៊ីនធឺណេត។ រហូតមកដល់ពេលនេះ កម្មវិធីរបស់វាត្រូវបានទាញយកដោយអ្នកប្រើប្រាស់ជាង10ម៉ឺននាក់រួចមកហើយ។
ប្រទេសចិនក៏គ្រោងនឹងពង្រីករូបិយបណ្ណឌីជីថលថ្មីរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀតផងដែរ ដោយផ្តល់ការទូទាត់លឿននិងថោកជាងមុន សម្រាប់អាជីវកម្មនិងអ្នកប្រើប្រាស់។ ប្រាក់យ័នឌីជីថលត្រូវបានអភិវឌ្ឍដោយធនាគារប្រជាជនចិនចាប់តាំងពីឆ្នាំ2014មកម្ល៉េះ ដែលនៅពេលនោះ Bitcoin មួយមានតម្លៃតិចជាង1,000ដុល្លារនៅឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]