ភ្នំពេញ៖ ជារៀងរាល់ថ្ងៃទី១០ - ១១ ក្នុងខែនីមួយៗ OPPO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ តែងតែរៀបចំកម្មវិធីប្រូម៉ូសិនពិសេស កក្រើក និងភ្ញាក់ផ្អើល ជាមួយនឹងកាដូសន្ធឹកសន្ធាប់លើសពីធម្មតា សម្រាប់អតិថិជនដែលតែងតែគាំទ្រ OPPO មិនឲ្យខកចិត្ត ខកបំណងឡើយ។

ក្នុងខែមេសានេះ ក្រុមហ៊ុនក៏បានចេញប្រូម៉ូសិនពិសេសសម្រាប់អតិថិជន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និង OPPO Day ជាមួយនឹងការថែមកាដូ ៣ផ្ទួនៗគ្នា ធានាថាពេញចិត្ត គួបផ្សំនឹងឆ្នាំ ២០២១ ដែលជាយុគសម័យឌីជីថលបច្ចេកវិទ្យាទំនើប គេសង្កេតឃើញ ការជួបជុំ សួរសុខទុក្ខ ជូនពរតាមអនឡាញ ផ្ញើក្តីនឹករលឹកជំនួស ផ្ញើកាដូជាទូរស័ព្ទ ឬជាលុយកាក់ជំនួសវិញ ដោយមិនសូវមានការជួបជុំធំដុំ ក៏ព្រោះតែប្រជាពលរដ្ឋយល់ច្បាស់អំពីការណែនាំរបស់រាជរដ្ឋាភិបាលថ្មីៗនេះ ក្នុងការចូលរួមទប់ស្កាត់ការរាលដាលយ៉ាងខ្លាំង ពីមេរោគកូវីដ១៩ ដ៏កាចសាហាវនេះតែម្តង។ ចំណែកការរៀបចំនៅតាមផ្ទះនីមួយៗ គេសង្កេតឃើញមានការរៀបចំ ធូបទៀន ផ្លែឈើ ម្ហូបអាហារ សែនព្រេន រំលឹកគុណនិងឧទ្ទិសបុណ្យកុសលដល់កុងម៉ា និងញាតិទាំង៧សន្តាន ដើម្បីត្រៀមស្វាគមន៍ទេវតាឆ្នាំថ្មីគ្រប់ៗផ្ទះជាធម្មតាតាមប្រពៃណី។

តើអ្វីដែលនាំឲ្យ OPPO Reno5 ទទួលបានការពេញនិយមខ្លាំង និងលក់ដាច់ខ្លាំងនៅស្ទើគ្រប់ខេត្តក្រុង ពិសេសពីសំណាក់យុវវ័យទាន់សម័យ និយមបច្ចេកវិទ្យាទំនើប មុខងារពិសេសៗ នៃស្មាតហ្វូនស៊េរីចុងក្រោយនោះគឺ OPPO Reno5 ដែលបំពាក់នូវលក្ខណៈសម្បត្តិពិសេសៗ ដូចជា៖
- AI Camera ជំនាន់ថ្មី 2.0៖ អ្នកអាចថតរូបស្អាតៗ និងវីដេអូប្លែកៗ បង្កើនភាពរីករាយទ្វេដងជាមួយក្រុមគ្រួសារ បងប្អូន ញាតិសន្តាន គ្រប់ស្ថានភាព មិនថាយប់ មិនថាថ្ងៃ មិនថាក្នុងផ្ទះ ឬក្រៅផ្ទះ ឬទីងងឹត ជាមួយនឹងមុខងារសំបូរបែប ដែលធើ្វឱ្យលោកអ្នកនឹងរីករាយក្នុងការចែករំលែក ឬបង្ហោះអួតគ្នាពេញបណ្តាញសង្គម និងផ្ញើក្តីនឹករលឹកទៅវិញទៅមក ។
- សាកថ្មលឿន50W ៖ ជាបច្ចេកវិទ្យាដែលសាកតែ ៥ នាទី អាចមើលវីដេអូបាន ៣ ម៉ោង និងសាកថ្មតែ ៤៨នាទី សាកពេញបាន ១០០% ពោលគឺ ប្រើបានពេញមួយថ្ងៃមិនបារម្ភ ប្រើបណ្តាញសង្គម ពីព្រឹកដល់យប់ កំដរអ្នកលេងហ្គេម និងរក្សាទំនាក់ទំនងមិត្តភក្តិ ក្រុមការងារ បងប្អូន ញាតិសន្តាន ពិសេសក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរពោរពេញដោយស្នាមញញឹម ។
- កាមេរ៉ាទំហំ 64MP+44MP ៖ OPPO Reno5 បំពាក់នូវកាមេរ៉ាក្រោយ៤គ្រាប់ (64MP+8MP+2MP+2MP) និកាមេរ៉ាមុខទំហំធំ 44MP ដែលជួយឱ្យអ្នករីករាយ បង្កើតស្នាមញញឹម ជួបជុំគ្រួសារតាមផ្ទះជាមួយនឹងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ជាមួយនឹងមុខងារពិសេស ដូចជា AI Night Flare Portrait , AI Color Portrait និង Dual View Video របស់ OPPO Reno5 គឺបានជួយបង្កើនគុណភាពរូបស្រស់ស្អាតកម្រិតទៀត ដោយមិនចាំបាច់កែកុន ឬប្រើ Apps ដែលជាមុខងារទាំងពីរនេះ ទទួលបានការពេញនិយម និងថតពេលយប់ដោយយុវវ័យសម័យទំនើប។

ឱកាសកាន់តែពិសេស សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno3 ឬ Reno4 ឬ OPPO Reno5 ឬ Reno5 (5G) នៅក្នុងថ្ងៃ OPPO Day រយៈពេលពីរថ្ងៃគឺទី១០ - ១១ មេសា នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នោះអតិថិជននឹងទទួលបានកាដូពិសេស ដូចខាងក្រោមនេះ៖
· ឱកាសទី១ ៖ រាល់ការជាវ Reno3 , Reno4 , Reno5 , Reno 5 (5G) ទទួលបានកពា្ចប់កាដូពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួមមាន ដបផឹកទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងកូនបាស (Bluetooth Speaker) ។

· ឱកាសទី២ ៖ រាល់ការជាវ Reno3 , Reno4 , Reno5 , Reno 5 (5G) គួបគ្នាជាមួយនឹងកាសស្តាប់ត្រចៀកឥតខ្សែ OPPO Enco W11 (តម្លៃធម្មតា$49) នឹងទទួលបានបញ្ចុះតម្លៃ ២៤ដុល្លារ ភ្លាមៗ។
· ឱកាសទី៣ ៖ អ្វីដែលពិសេសលើសពីពិសេសនោះ គឺរាល់ការទិញ Reno5 ឬ Reno5 (5G) នឹងទទួលបានការធានាប្តូរអេក្រង់រយៈពេល៦ ខែ ប្រសិនបើមានការបែកឬធ្លាក់ (ប្រេះស្រាំ) ដោយមិនគិតថ្លៃ។
លើសពីនេះ រាល់ការជាវ OPPO Reno 3 , Reno4 , Reno 5 , Reno 5 (5G) នឹងទទួលបាននូវស៊ីមស្មាតលេខពិសេស Bronze តម្លៃ និងភ្ជាប់គម្រោងអ៊ីនធើណេតធំហ្ម៎ង ១២ សប្តាហ៍ដោយមិនគិតថ្លៃ (តម្លៃ៥៤ដុល្លារ) ដែលលោកអ្នកអាចរកទិញបាន នៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ជាមួយនឹងថែមកាដូ ៣ផ្ទួនៗ ។

ពិសេសសម្រាប់អតិថិជនដែលជាវ OPPO Reno5 , Reno5 (5G) អាចចូលរួមលេងហ្គេមកោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11 , OPPO Enco Free ឧបករណ៍សាកថ្ម OPPO Power Bank និងតុក្កតាឌីហ្សាញបែបចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប ៨,០០០ ដុល្លារ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌចំនួន ៥ ដូចជា៖
ទី១. បង្ហោះរូបថតរបស់អ្នកជាមួយទូរស័ព្ទ OPPO Reno5 ឬ Reno5 (5G)
ទី២. ចូលទៅកាន់ Link https://hi5.oppomobile.com.kh/161103025673832 បន្ទាប់ចុចលើពាក្យ « ចុចទីនេះដើម្បីឈ្នះរង្វាន់ »
ទី៣. បង្ហោះរូបរបស់អ្នកជាមួយ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO Reno5 ឬ Reno5 (5G)
ទី៤. អ្នកអាចកោសឆ្នោតដើម្បីឈ្នះរង្វាន់លើកទី១ និងទី៥ ចែករំលែករូបនោះទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួន ជា Public ដើម្បីអាចផ្សងសំណាងលើកទី២។
ប្រញាប់ឡើង! រួសរាន់ឡើង! ថ្ងៃពិសេស OPPO Day នេះ មានរយៈពេលត្រឹមតែ ២ ថ្ងៃតែប៉ុណ្ណោះ ប្រញាប់រកជាវ OPPO Reno Series ដែលមានច្រើនជម្រើស ច្រើនតម្លៃ ចំណាយតិចចំណេញច្រើន ត្រៀមអបអរថ្ងៃចូលឆ្នាំខ្មែរ និងបង្កើនភាពរីករាយដោយថតរូបស្អាតៗ វីដេអូប្លែកៗ បន្តរក្សាទំនាក់ទំនងជានិច្ច តាមក្រុមគ្រួសារតាមផ្ទះរៀងៗខ្លួន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]