ថៃ៖ នៅវេលាម៉ោង៣ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ក្នុងស្រុកមួយនៃប្រទេសថៃបានឱ្យដឹងថា មានព្រះសង្ឃមួយអង្គបានជាប់ក្នុងល្អាងមួយនៅប្រទេសថៃ បន្ទាប់ពីបានចូលទៅធ្វើសមាធិ និងវិបស្សនា ហើយក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យជនលិចបិតជិតមាត់ល្អាងនោះ។

កាលពីថ្ងៃទី៦ ខែមេសា ២០២១ អ្នកស្រុកដែលរស់នៅក្នុងភូមិ ៨ Ban Dong Ngu Mai សង្កាត់ Noen Maprang ស្រុក Noen Maprang ខេត្ត Phitsanulok បានធ្វើការរាយការណ៍ទៅកាន់អាជ្ញាធរនៅក្នុងតំបន់ ពាក់ព័ន្ធនឹងរឿងព្រះសង្ឃមួយអង្គដែលមានព្រះនាមថា Phra Ajarn Manat និងមានអាយុ៤៦ឆ្នាំ បានជាប់ខ្លួននៅក្នុងល្អាងភីសៃងាំ (Phra Sai Ngam) ដែលស្ថិតនៅក្នុងតំបន់នោះ។ បន្ទាប់ពីព្រះអង្គបានធ្វើដំណើរមកកាន់ល្អាងនោះដើម្បីចូលទៅធ្វើការតាំងសមាធិ និង វិបស្សនា តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១មកម្លេះ។ ប៉ុន្តែមកដល់ថ្ងៃទី៦ខែមេសា ឆ្នាំ២០២១ ស្រាប់តែមានភ្លៀងធ្លាក់ជោគជាំយ៉ាងខ្លាំងបណ្តាលឱ្យមានជាការជន់លិចបិតជិតមាត់ល្អាង ដែលធ្វើឱ្យព្រះសង្ឃមួយអង្គនោះមិនអាចចេញមកវិញបាន ព្រមទាំងអ្នកស្រុកនៅទីនោះមិនអាចចូលទៅប្រកែនចង្ហាន់ឬជួយសង្គ្រោះបាននោះទេព្រោះទឹកឡើងរហូតទៅដល់១.២ម៉ែត្រ លុះត្រាតែជ្រមុជចូលទៅ។ទាំងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងកក្រើកទូទាំងខេត្តPhitsanulok និងប្រទេសថៃទាំងមូល។

ដោយមានការព្រួយបារម្ភ ពីស្ថានភាព និងសុវត្តិភាពរបស់ព្រះសង្ឃមួយអង្គនោះ ទើបពួកគេរាយការណ៍មកកាន់អាជ្ញាធរ ក្នុងតំបន់ឱ្យបានជ្រាប់ និងចាត់វិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា សម្រាប់អាជ្ញាធរក្នុងតំបន់ ពេលបានទទួលដំណឹងនេះភ្លាមក៏បាននាំក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់មកទីតាំងកើតហេតុ ហើយក៏ប្រតិបត្តិការណ៍ក្នុងការជួយសង្គ្រោះដោយរៀបចំការមុជទឹកចូលទៅក្នុងល្អាងភីសៃងាំ (Phra Sai Ngam)នោះ ។ តាមពាក្យសម្ដីបន្ថែមរបស់អ្នកស្រុកនៅទីនោះបានបញ្ជាក់ថា ព្រះសង្ឃមួយអង្គនេះតែងតែចូលមកធ្វើការតាំងសមាធិនៅក្នុងល្អាងនេះជារៀងរាល់ឆ្នាំ តែដោយឡែកឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយសម្រាប់ទីកន្លែងសមាធិគឺមានចម្ងាយពីមាត់ល្អាងប្រហែល៤០០ ម៉ែត្រនិងកន្លែងអង្គុយតាំងសមាធិមានកម្ពស់ផុតពីបាតល្អាងប្រហែល៤ម៉ែត្រ ដែលនេះអាចស្មានបានថាផុតពីទឹកបានបន្តិចដែរ៕
ចង់ដឹងច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]