ថៃ៖ ជាការពិតណាស់ ទោះបីជាគូរស្នេហ៍ Prang និងលោក Twopee ទាំងពីរនេះ មិនសូវបានបង្ហាញមុខជាមួយគ្នាច្រើននៅតាមបណ្ដាញសង្គមដូចជាគូស្នេហ៍ដទៃក៏ពិតមែន ក៏ប៉ុន្តែគូស្នេហ៍របស់តារាសម្ដែងស្រី Prang Kannarun និងតារាចម្រៀង Twopee នៅតែជាគូស្នេហ៍ដែលផ្អែមល្ហែមនិងគ្នាល្អូកល្អើនមិនចេះសោះអង្គើយឡើយ ខណៈពួកគេមានទំនាក់ទំនងស្រលាញ់គ្នាជាយូរច្រើនឆ្នាំមកហើយក៏ដោយ។
ជាក់ស្ដែង កាលពី ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតគម្រប់ខួប ៣០ឆ្នាំរបស់ កញ្ញា Prang Kannarun។ ជាការភ្ញាក់ផ្អើលដ៏រំភើបមួយដែលលោក Twopee បានទិញកាដូរ ជាកាបូបម៉ាក Chanel និង ស្បែកជើងមួយគូរ Surprise ដល់Prang រហូតស្ទើរតែស្រក់ទឹកភ្នែក ជាកាដូដែលនារីៗគ្រប់រូប ស្រឡាញ់ហើយចង់បានវាជាយូរមកហើយ លើសពីនេះដោយឃើញគូស្នេហ៍ចេះយល់ចិត្តបែបនេះតារាស្រីរូបនេះក៏បានសរសេរបែបនេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជាទំនាក់ទំនងអ្នកទាំងពីរមានរយៈពេលជាង១០ឆ្នាំទៅហើយ តែគូរស្នេហ៍របស់នាងតែងតែយកចិត្តទុកដាក់ បង្ហាញភាពផ្អែមល្ហែមមមិនឲ្យមានការទាស់ចិត្តឡើយ ជាពិសេសក្នុងថ្ងៃពិសេសៗបែបនេះ ក្នុងនោះ ក៏មានមហាជនដែលជាអ្នកគាំទ្រជាច្រើន បាននាំគ្នាំសរសេរពាក្យជូនពរដល់ តារាស្រី រូបនេះជាហូរហែព្រមទាំងចង់ឲ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗផងដែរ។
សូមទស្សនារូបភាពខាង និង ជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]