ខេត្តរតនគិរី ៖ ក្តៅៗ មុននេះបន្តិច រដ្ឋបាលខេត្តរតនគិរី បានដាក់ចេញនូវ សេចក្តីជូនដំណឹង ស្តីពី ការកែតម្រូវលទ្ធផលនៃ ការរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១ករណី នៅក្នុងស្រុកតាវែង ខេត្តរតនគិរី។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា បុរសជនជាតិខ្មែរ ឈ្មោះ ញឹក សុជា ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានធ្វើដំណើរពី ស្រុកចិត្តបុរី ខេត្តក្រចេះនេះ បានប្រកាសពី ករណីឆ្លងជំងឺកូវីដ១៩ ដោយផ្អែកលើ លទ្ធផលការធ្វើវត្ថុវិភាគនៅមន្ទីរពិសោធន៍ កាលពីល្ងាច ថ្ងៃទី០៤ មេសា ២០២១ ថ្មីៗនេះ។ តែផ្ទុយទៅវិញ បន្ទាប់ពីរដ្ឋបាលខេត្ត បានធ្វើសេចក្តីប្រកាសរកឃើញ បុគ្គលរូបនេះឆ្លងកូវីដរួចនោះ ស្រាប់តែភ្លាមៗ មន្ទីរពិសោធន៍ស្រាប់តែ ផ្តល់ដំណឹងសាជាថ្មី ដែលលទ្ធផលប្រែពី វិជ្ជមាន ទៅអវិជ្ជមាន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ដើម្បីភាពច្បាស់លាស់ មន្ត្រីជំនាញបានយកសំណាករបស់បុគ្គលខាងលើ ធ្វើតេស្តពិនិត្យជាលើកទី២ ស្របពេលនោះដែរ អាជ្ញាធរក៏បាន ធ្វើការកាត់ផ្តាច់ខ្សែចម្លងដោយ ប្រមូលអ្នកពាក់ព័ន្ធទាំងអស់ ក្នុងករណីតេស្តលើកទី២ វិជ្ជមាននោះ រដ្ឋបាលខេត្ត អាចគ្រប់គ្រងបានទាន់ពេល។
គួរបញ្ជាក់ផងដែរថា លទ្ធផលតេស្តលើកទី២ នៅថ្ងៃទី ០៦ មេសា ២០២១ នេះបានបញ្ជាក់ច្បាស់ថា បុគ្គលឈ្មោះ ញឹក សុជា ភេទប្រុស រូបនេះ អវិជ្ជមានកូវីដ១៩ ដូចនឹងលទ្ធផលតេស្តលើកទី១ ដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]