រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៧ មេសា ២០២១ នេះ សាលារាជធានីភ្នំពេញ បានធ្វើការប្រកាស សេចក្តីជូនដំណឹង ពីអត្តសញ្ញាណបុគ្គល ទាំង ៧៨រូប ដែលត្រូវរកឃើញ ឆ្លងជំងឺកូវីដ១៩ កាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃទី ០៦ មេសា ២០២១ ថ្មីៗនេះ។

ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញ ក៏បានបន្ថែមថា អ្នកឆ្លងដែលត្រូវ រកឃើញ កាលពីម្សិលមិញនេះ ភាគច្រើនជា អាជីវករ និងគ្រួសាររបស់អាជីវករ នៅផ្សារអូរ​ឫស្សី តែខណៈនោះ ក៏នៅមានបុរសម្នាក់ ដែលក្រុមជំនាញ ទាក់ទងមិនទាន់បាននៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា បុគ្គលដែលទាក់ទងនៅមិនទាន់បាននេះ មានឈ្មោះថា វ៉ា សុខហួ ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយក្នុងនោះ បានបន្ថែមថា អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យពុំទាន់រកឃើញ លំនៅស្ថាន និងពុំអាចទាក់ទងបាននៅឡើយទេ ដោយសារតែសាម៉ីខ្លួន ពុំបានផ្តល់ព័ត៌មានលម្អិត ខណៈពេលយកសំណាក ដូចជា លេខទូរសព្ទទំនាក់ទំនង និងអាស័យដ្ឋានពិតប្រាកដ។ ជាមួយគ្នានេះ ប្រសិនករណីបុគ្គលខាងលើ ជ្រាបនូវសេចក្តីជូនដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលមួយ ទាន់ពេលវេលា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]