បរទេស៖ អ្នកទាំងអស់គ្នាច្បាស់ជាដឹងរួចមកហើយ អំពីរថយន្តម៉ាក Tesla ប៉ុន្តែចំណុចកម្រនិងពិសេសមួយចំនួនមិនត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅឡើយទេ។ ខាងក្រោមនេះគឺជាចំណុចពិសេសនិងកម្រមួយចំនួន ដែលអ្នកគួរតែស្វែងយល់។

១. Tesla គឺជាក្រុមហ៊ុនបើកចិត្តទូលាយ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមការបង្ហោះនៅលើប្លក់ (Blog) របស់ Tesla នៅក្នុងឆ្នាំ២០១៤ ដោយលោក Elon Musk បានឲ្យដឹងថា Tesla ប៉ាតង់គឺជាប្រភពកូដចំហ (Open Source)។ ជាគោល ប៉ាតង់ទាំងនោះគឺអនុញ្ញាតឲ្យប្រើប្រាស់ដោយសេរី សម្រាប់រោងចក្រផលិតរថយន្តដទៃទៀត។ លោក Musk ជឿជាក់ថា ការអនុវត្តទស្សនៈបែបនេះនឹងជួយពង្រឹងម៉ាកយីហោ Tesla ជាជាងធ្វើឲ្យអន់ថយការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ បេសកកម្មរបស់ Tesla គឺដើម្បីពន្លឿនការផ្លាស់ប្តូររបស់ពិភពលោក ទៅជាថាមពលប្រកបដោយនិរន្តរភាព។

២. វិវត្តន៍ទៅកាន់ទីអវកាស

យើងដឹងហើយថា SpaceX និង Tesla ស្ថិតនៅក្រោមដំបូលការដឹកនាំតែមួយរបស់លោក Elon Musk។ SpaceX គឺជាក្រុមហ៊ុនអវកាសមួយដ៏ល្បីល្បាញ ខាងផ្នែករ៉ុក្កែតនិងបច្ចេកវិទ្យារុករកក្នុងទីអវកាស។ លោក Elon Musk ធ្លាប់បញ្ជូនរថយន្ត Tesla មួយគ្រឿង ទៅកាន់ទីអវកាស។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ លោក Elon Musk បានបង្ហោះរថយន្ត Tesla Roadster ពណ៌ក្រហមទៅក្នុងគន្លងតារាវិថី ដោយរួមមានទាំងមនុស្សម៉ាឡាកាំងឈ្មោះថា Starman នៅលើកៅអីបើកបរផងដែរ។

រថយន្ត Tesla Roadster នៅក្នុងលំហ

៣. Tesla គិតគូរខ្លាំង អំពីផ្នែកសុវត្ថិភាព  

សុវត្ថិភាពគឺជាកត្តាចម្បងសម្រាប់រថយន្តទាំងឡាយ ប៉ុន្តែសម្រាប់ Tesla នឹងធ្វើឲ្យវាមានសុវត្ថិភាពបំផុត ដូច្នេះវាត្រូវការការបញ្ជាក់។ លោក Musk ថែមទាំងបាននិយាយនៅក្នុងសុន្ទរកថាមួយ នៅក្នុងទីក្រុង Fremont រដ្ឋ California (ឆ្នាំ២០១៧) ថា រថយន្ត Tesla Model 3 មានសុវត្ថិភាពជាងរថយន្ត Volvo S60។ បន្ទាប់មក Tesla បានបង្ហាញលទ្ធផលការធ្វើតេស្ដបុកទង្គិចនៃថយន្តទាំងពីរ តាមរយៈវីដេអូមួយនៅលើបណ្ដាញសង្គម Twitter។

វីដេអូ

៤. មកស្គាល់រថយន្តអគ្គិសនីលុចសារី តម្លៃសមរម្យមួយម៉ូឌែលរបស់ Tesla

រថយន្ត 2019 Tesla Model 3 ចាប់ផ្ដើមក្នុងតម្លៃ៣ម៉ឺនដុល្លារជាង (នៅក្រៅប្រទេស)។ តម្លៃនេះអាចនឹងធ្វើឲ្យមនុស្សមួយចំនួនធ្វើការពិចារណា ប៉ុន្តែដោយសារតែវាជាប្រភេទរថយន្តលុចសារី វាសមរម្យអាចទទួលយកបាន។ បើប្រៀបធៀបជាមួយរថយន្តអគ្គិសនីលុចសារីដទៃទៀត ម៉ូឌែលនេះស្ថិតនៅតារាងតម្លៃទាបហើយ។ មិនតែប៉ុណ្ណោះ អតិថិជនអាចបន្ថែមជម្រើសផ្សេងទៀត សម្រាប់រថយន្តរបស់ពួកគាត់ ដូចជាបំពាក់មុខងារបើកបរស្វ័យប្រវត្តិ (Autopilot)។

2019 Tesla Model 3

៥. យីហោនេះយកលំនាំឈ្មោះតាមអ្នកប្រាជ្ញ NIKOLA TESLA

យីហោ Tesla ត្រូវបានយកលំនាំតាមឈ្មោះអ្នកប្រាជ្ញដ៏ល្បីល្បាញមួយរូប គឺលោក Nikola Tesla។ លោក Nikola Tesla គឺជាអ្នកបង្កើតថ្មី វិស្វករអគ្គិសនី វិស្វករមេកានិច និងជាអ្នកច្នៃប្រឌិតជនជាតិអាមេរិក-ស៊ីបេរី។ គាត់ល្បីឈ្មោះក៏ព្រោះតែការកែច្នៃប្រព័ន្ធអគ្គិសនី សម្រាប់ការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ ហើយការដាក់ឈ្មោះក្រុមហ៊ុនតាមអ្នកប្រាជ្ញរូបនេះ គឺជាការផ្ដល់កិត្តិយសដល់រូបគាត់។

លោក Nikola Tesla

៦. អតិថិជនអាចកែឡាន មុននឹងទិញ

ដើម្បីទិញឡាន Tesla អតិថិជនត្រូវការការបញ្ជាទិញ។ អតិថិជនត្រូវចូលទៅកាន់ Design Studio ហើយបង្កើតរថយន្ត Tesla មួយ ដែលពួកគាត់ចង់បាននិងតាមតម្រូវការរបស់គាត់។ នៅពេលឡាន Tesla បានដំឡើងរួចហើយ គេនឹងដឹកជញ្ជូនវាទៅកាន់មជ្ឈមណ្ឌលសេវាកម្ម ដែលនៅជិតបំផុត សម្រាប់ការមកទទួលយករថយន្ត។ តម្លៃអាចនឹងផ្លាស់ប្ដូរ ទៅតាមការថែមថយរបស់អតិថិជន។

៧. អេក្រង់បញ្ជាដ៏ធំនៅខាងក្នុងរថយន្ត

សម្រាប់បច្ចេកវិទ្យាទាំងអស់ ក្រុមហ៊ុន Tesla បានបង្កើតផ្ទាំងប៉ះបញ្ជាអេក្រង់ដ៏ធំ នៅខាងក្នុងរថយន្ត។ នៅលើផ្ទៃតាប្លូសុទ្ធតែបំពាក់នូវគ្រឿងឌីជីថល។ វាពិតជាឡូយខ្លាំងណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]