បរទេស៖ ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes បានចុះផ្សាយនៅលើគេហទំព័រ បានរាយការណ៍មកថា ទ្រព្យសម្បត្តិរបស់តារាម៉ូដែលទូទស្សនិ៍ Kim Kardashian  បានឈានដល់ ១ កោដិដុល្លារ ជាមួយនឹង មុខជំនួញ ខាងគ្រឿងសំអាង និងសម្លៀកបំពាក់ រួមទាំងប្រាក់ចំណូលពីទូរទស្សន៍កិច្ចព្រមព្រៀង ក៏ដូចជាការវិនិយោគជាដើម។

ឥលូវនេះនាងគឺជាមនុស្សម្នាក់ក្នុងចំនោមតួលេខចំនួន ២,៧៥៥ នាក់នៅលើពិភពលោក នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ។ មិនត្រឹមតែប៉ុណ្ណោះ​ អតីតប្តីរបស់ Kim Kardashian West តារារ៉េប Kanye West ស្ថិតនៅក្នុងការចុះបញ្ជីរួចហើយ ជាមួយទឹកប្រាក់១,៨ កោដិដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលគ្រួសារ Kardashian-Jenner បានបង្ហាញខ្លួនក្នុងបញ្ជី Forbes ។ ជាក់ស្តែងទស្សនាវដ្តីមួយនេះ បានចុះផ្សាយរួចម្តងហើយ ប្អូនស្រីរបស់នាង Kylie Jenner ដែលជាមហាសេដ្ឋីវ័យក្មេងបំផុតដែលមិនធ្លាប់ត្រឹមវ័យ ២១ ឆ្នាំតែប៉ុណ្ណោះ ដែលទ្រព្យរហូតដល់ ១ពាន់ដុល្លារ កាលពីឆ្នាំមុន៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian និង Kylie Jenner 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]