ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧៧រូប ដែលជាករណីឆ្លងក្នុងសហគមន៍។
យ៉ាងណាមិញ ប្រការដែលគួរឲ្យកត់សម្គាល់ផងដែរនោះគឺថា នៅក្នុងចំណោមករណីឆ្លងថ្មីទាំង៧៧ករណីនោះ មានករណីឆ្លងលើនារីម្នាក់ មានឈ្មោះថា លឹម ស្រីមុំ អាយុ២៨ឆ្នាំ ដែលជាអាជីវករលក់បន្លែនៅផ្សារឈូកមាស( តួបលេខ A២៣) មានទីតាំងបច្ចុប្បន្ននៅផ្ទះលេខ១១៤ E2x ផ្លូវលេខ ១៨២ ភូមិ ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា នៅក្នុងខ្លឹមសារជារួមនៃសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ ក៏សុំក្រើនរំលឹកដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ដែលមានឈ្មោះនៅខាងក្រោមនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីជូនដំំណឹងលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]