រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងនៅថ្ងៃនេះថា រដ្ឋបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៧៧ រូប ដែលសុទ្ធសឹងជាករណីឆ្លងនៅក្នុងសហគមន៍ ហេតុដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺទាំង៧៧ រូប ដែលត្រូវបានបង្ហាញអត្តសញ្ញាណនៅក្នុងសេចក្តីជូនដំណឹង។
ដោយឡែក នៅក្នុងសេចក្តីជូនដំណឹងនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរ ពីបុគ្គលឈ្មោះ វ៉ា សុខហួ ភេទស្រីអាយុ៣១ ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ដូច្នេះថា បុគ្គលឈ្មោះ វ៉ា សុខហួ ដោយអាជ្ញាធរ និងមូលដ្ឋាន និងក្រុមគ្រូពេទ្យ ពុំទាន់រកឃើញលំដ្ឋាន និង ពុំទាន់អាចទាក់ទងបានដោយហេតុផលថា សាមីខ្លួនពុំបានផ្តល់ព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទទំនាក់ទំនង និង អាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញនៅលើទម្រង់ស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ១៩ នៅពេលទៅយកសំណាក។ ក្នុងករណីដែលឈ្មោះ វ៉ា សុខហួ បានជ្រាបអំពីសេចក្តីជូនដំណឹងនេះ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីរៀបចំទទួលយកលោកទៅព្យាបាលឱ្យបានឆាប់រហ័ស ឬទាក់ទងតាមលេខ៖ ១២៩៩ឬ ១១៥៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]