ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី ០៧ មេសា​ ២០២១ ថ្មីៗនេះ ឯកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងការពិនិត្យ ការស្រង់នាវា ចម្បាំង ដែលត្រូវបានលិចទៅក្នុងទន្លេមេគ្គង កាលពីសម័យសង្គ្រាមលន់នុល ចន្លោះឆ្នាំ ១៩៧០-១៩៧៥

គួរបញ្ជាក់ផងដែរថា នេះបើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានប្រាបឲ្យដឹងថា នាវានេះអាច ជាប្រភេទនាវា ដឹកសម្ភារសឹក មិនតែប៉ុណ្ណោះ នាវានេះមាន ទទឹងប្រមាណ ៥,៥ ម៉ែត្រ ប្រវែង ៤០ម៉ែត្រ និងជម្រៅ ៤,៥ម៉ែត្រ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ដែលនាវានេះបានលិច គេត្រូវបានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ១៥តោន និងបំណែកឆ្អឹងមនុស្ស ៦នាក់ និងសម្ភារសឹកមួយចំនួនទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ប្រភព ៖ ព្រៃវែងប៉ុស្តិ៍  BTV ប្រជាជនខេត្តកំពង់ចាម

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]