បរទេស៖ Katy Perry គឺជាតារាចម្រៀងនិង ជាគណកម្មការនៅក្នុងកម្មវិធី American Idol ដែលមានភាពល្បីល្បាញខ្លាំងនៅជុំវិញពិភពលោកផងដែរ។
ដោយឡែក នៅលើគណនី Instagram មួយដែលមានអ្នកតាមដានចំនួន ១១៥ លាននាក់អ្នករបស់តារាចំរៀង «Dark Horse» ចែករំលែករូបភាពមួយយ៉ាងប្លែកភ្នែក បានទាក់ទាញការចាប់អារម្មណ៍នៅពេលឈរថតបង្ហាញ នៅលើចានបង្គន់ដើម្បីសម្តែងនូវម៉ូដសម្លៀកបំពាក់ដ៏ថ្លៃរបស់នាងផងដែរ។ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង សម្លៀកបំពាក់ឈុតខ្មៅ ដែលមានខ្សែក្រវ៉ាត់ធំនិងបត់បានជួយឱ្យ Katy មើលទៅស្គមជាងមុន។ នាងបានស្លៀកឈុតធ្វើពីស្បែក បញ្ចេញដើមទ្រូងសិចស៊ីក្នុងតម្លៃ ៤៣៥០ ដុល្លារ ដោយ Alexander McQueen រួមជាមួយស្បែកជើងខ្សែស្តើងពី Giuseppe Zanotti ៨៩៥ ដុល្លារ ។ តារាចម្រៀងស្រីរូបនេះបានបញ្ចប់ការបង្ហាញខ្លួនជាមួយនឹងឈុតគ្រឿងអលង្ការដែលមានតម្លៃ ១.៩៥០ ដុល្លារ រួមទាំងខ្សែកខ្សែក្រវ៉ាត់ Justine Clenquet ខ្សែចងខោអាវ David Yurman និងខ្សែក្រវ៉ាត់ Bottega Veneta ។
តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបានវិលត្រឡប់មកចូលរួម ជាគណកម្មការក្នុងកម្មវិធី American Idol វិញចាប់ពីខែតុលាឆ្នាំ ២០២០ ពោលគឺ ២ ខែបន្ទាប់ពីសម្រាលបានកូនស្រី Daisy Dove Bloom ដែលជាកូនស្រីដំបូងរបស់នាងជាមួយមិត្តប្រុស Orlando Bloom ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]