រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០២ មេសា ២០២១ សពក្មេងប្រុសឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ត្រូវបានគេរកឃើញ នៅក្នុងដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយគ្នានេះ លុះមកដល់ថ្ងៃទី ០៥ មេសា ២០២១ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការណ៏ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង អង្គភាពការពារកុមារ(CPU) ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អុន ភាមុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវជា ជីដូនមួយសាច់ថ្លៃរបស់ខ្លួន។
ទន្ទឹមនឹងនេះ តាមចម្លើយសារភាពរបស់ជនសង្ស័យ នោះបានបញ្ជាក់ថា ខ្លួនបានសម្លាប់ក្មេងប្រុសនេះប្រាដកមែន កាលពីថ្ងៃទី ៣១ មីនា ២០២១ ដោយខ្លួនបានធ្វើសកម្មភាពរំលោភ ហើយសម្លាប់ជនរងគ្រោះប្រាកដមែន មិនតែប៉ុណ្ណោះ មូលហេតុដែល ឈានដល់ថ្នាក់សម្លាប់នេះ ក៏ព្រោះតែ ខ្លួនកើតគំនុំ ព្រោះក្រុមគ្រួសារជនរងគ្រោះ ធ្លាប់មើលងាយខ្លួន ជាមនុស្សខ្ជិល គ្មានការងារធ្វើ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះបើយោងតាម ការរៀបរាប់យ៉ាងក្បោះក្បាយរបស់ ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលបានបញ្ជាក់យ៉ាងដូច្នេះ ថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]