កូរ៉េខាងត្បូង៖ បើចង់បានរាងដែលមានស្តង់ដា តារា Kpop មួយចំនួន តែងតែជ្រើសរើស វិធីសម្រកទម្ងន់របស់ពួកគេជាមួយនឹងរបបអាហារខុសៗគ្នា ក៏ដូចជាការហាត់ប្រាណបែបប្លែកៗ ដើម្បីទទួលបានរាងកាយដែលជាទីគាប់ចិត្តដូចសេចក្តីប្រាថ្នា។
ទោះយ៉ាងណាក៏ដោយប្រហែលជាមានមនុស្សតិចណាស់ ដែលមិនដឹងពីវិធីសាស្រ្ត នៃការតម ក៏ដូចរបបអាហារដ៏គួរឱ្យខ្លាច ដែលជាអតីតសមាជិក Seungyeon ក្រុមចម្រៀងនារីដ៏មានប្រជាប្រិយ KARA បានទម្លាយទៅកាន់មហាជន មានភ្ញាក់ផ្អើលជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងវគ្គមួយនៃខ្សែភាពយន្តឯកសារ Kpop Evolution នៅលើបណ្តាញសង្គមយូធ្យូប Seungyeon បានបង្ហាញអំពីបទពិសោធន៍របស់នាង ក្នុងការសម្រកទម្ងន់ដោយ មិនញុំអាហារអ្វីតែអស់ សូម្បីតែទឹកមួយកែវ កំឡុងពេលដែលនាង ចូលប្រឡូកសិល្បៈលើកដំបូង។
តួយ៉ាងរូបនាងក៏បានបន្ថែមថាសមាជិកក្រុម KARA មិនអាចផឹកទឹកបានទេ រហូតដល់ថ្ងៃដែលបានកំណត់។ តារាស្រីរូបនេះបានពន្យល់ថាទឹកមិនអាចធ្វើឱ្យរាងកាយមនុស្សឡើងទម្ងន់នោះទេ ប៉ុន្តែបើយើងផឹកតែ ១ ពែងប៉ុណ្ណោះ វានឹងអាចធ្វើឱ្យពោះមើលទៅធំប៉ោងមិនរាបស្មើរ ហេតុដូច្នេះនៅពេលដែលមានកាលវិភាគត្រឡប់ម្តងៗ សមាជិកម្នាក់ៗ ត្រូវរក្សាចង្កេះ ឲ្យមានរាងស្លីមល្អស្អាត ឥតខ្ចោះបំផុត។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលសមាជិកក្រុម KARA រូបនេះ បានបង្ហាញពីបទពិសោធន៍គួរឱ្យរន្ធត់នៃការសម្រកទម្ងន់ ព្រោះកាលពីឆ្នាំ ២០១៤ តារាស្រីដែលកើតក្នុងឆ្នាំ ១៩៨៨ ក៏បានចែករំលែកនូវ នៅពេលដែលនាងបានស្រកទម្ងន់ រហូតដល់ដួលសន្លប់ បន្ទាប់ពីបានការតមអាហារយ៉ាងតឹងរឹង និងហាត់ប្រាណ បូករួមកាលវិភាគមមាញឹកទៀតផងនោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]