រាជធានីភ្នំពេញ៖ យោងតាមសេចក្តីណែនាំ របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលទាក់ទងអំពីការត្រៀមរៀបចំទីតាំងសម្រាបការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមបណ្តាកងឯកភាព ស្ថានប័ន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងសហគមន៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីណែនាំជូនដល់កងទ័ពជំនាញ និង នាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន នូវចំណុចសំខាន់៥ ដូចខាងក្រោម៖
- រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៥
កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ
ដោយមានបំពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។
ទី២- រៀបចំកម្លាំងសុខាភិបាល
និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំ
និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។
ទី៣-
បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែកនៅក្នុងអង្គភាព
ដើម្បីធ្វើចត្តាឡីស័កយោធិន
ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។
៤-
យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ត្រូវប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំង ជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់
លើកលែងតែ យោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យ បានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]