ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានប្រកាសថា កម្ពុជាជាប្រទេសមួយដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសទាំង១៧ ក្នុងពិភពលោក សម្រាប់ការផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀនមុន ក្នុងចំណោមប្រទេសទាំង១៥០ នៅលើពិភពលោក នេះដោយផ្អែកលើការសិក្សាស្រាវជ្រាវរបស់អង្គការយូណេស្កូ សហការជាមួយនឹងក្រុមការងារអន្តរជាតិទទួលបន្ទុកគ្រូបង្រៀន សម្រាប់ការសិក្សាអប់រំឆ្នាំ២០៣០ អស់រយ:ពេលមួយឆ្នាំ ដោយរាប់ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។
បន្ថែមពីនេះទៅទៀតនៅក្នុងខ្លឹមសារនៃការប្រកាសព័ត៌មានដដែលនោះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសតូចមែនពិត តែមានចិត្តទូលាយ ហើយក៏ជាប្រទេសដែលមានអត្តសញ្ញាណជាតិរឹងមាំផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីប្រកាសព័ត៌មានដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]