ថៃ៖ មហាជនជាច្រើនច្បាស់ជាបានស្គាល់លោក Kan Kantathavorn គឺជាតារាសម្ដែង​និងជាពិធីករ ដ៏មានប្រជាប្រិយភាពម្នាក់ក្នុងសិល្បៈជួរមុខក្នុងប្រទេសថៃ។ បច្ចុប្បន្នលោកបានរៀបការ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់គឺ Ploi iyada ខណះពេលនេះលោកទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់។ 

ជាក់ស្ដែង បន្ទាប់ពីបាន ទន្ទឹងរង់ចាំអស់រយៈពេល៩ខែមក ភិរយា របស់ Kantathavorn រូបនេះក៏បាន សម្រាលបានកូនប្រុសមួយ ដោយមានសុវត្ថិភាព កាលពីយប់ថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ ​ ដែលតារាប្រុសរូបនេះ បានធ្វើការបង្ហោះរូបភាព នៅលើគណនីអ៊ីនស្តាក្រាមដោយទឹកមុខស្នាមញញឹម យ៉ាងសប្បាយរីករាយក្រោមបានឃើញមុខកូនប្រុសដំបូងរបស់ខ្លួន ព្រមទាំងភរិយាទទួលបានសុវត្ថិភាពនិងសុខភាពល្អផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក៏មានសាច់ញាតិបងប្អូន និងមានមិត្តរួមសិល្បៈជាច្រើនបានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃដ៏ពិសេស និងស្វាគមន៍សមាជិកថ្មី ​ក៏ដូចជាជូនពរឲ្យម៉ាក់ៗក៏ដូចជាកូនប្រុសមានសុខភាពល្អផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង គ្រួសារ
Kan Kantathavorn និង គ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]