ថៃ៖ នេះបើតាម Nadao Bangkok ទីភ្នាក់ងាររបស់តារាសម្តែងប្រុសវ័យក្មេង bank thiti បានបង្ហើបឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែមេសាថា សិល្បៈកររបស់ខ្លួន បានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីទទួលបានការធ្វើតេស្តកាលពីថ្ងៃពុធ ទី ៧ ម្សិលមិញនេះ។ ជាមួយគ្នានេះដែរ Nadao Bangkok ក៏បានលើកឡើងថា៖

Nadao Bangkok 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមទៀតថា ក៏បានដឹងពីលទ្ធផលរបស់ក្រុមការងារដទៃទៀត គឺមិនមាននរណាម្នាក់ទៀតបានឆ្លងឡើយ ក៏ប៉ុន្តែក្រុមការងារទាំងអស់ ត្រូវបានគេណែនាំឱ្យផ្តាច់ខ្លួនដើម្បីតាមដានរោគសញ្ញារយៈពេល ១៤ ថ្ងៃទៀត។

គួរបញ្ជាក់ផងដែរ កាលពីថ្មីៗនេះ​ នៅក្នុងសង្គមតារាថៃ កំពុងតែមានការឆ្លងជាលក្ខណៈរង្វង់អ្នកសិល្បៈ ព្រោះពេលកន្លងមកនេះមានតារាជាច្រើន បានចូលរួមកម្មវិធី​ ក៏ដូចជាបានប៉ះពាល់ អ្នកជំងឺកូវីដ១៩ ខណៈពេលនេះ ក៏មានតារាសម្តែងមួយចំនួន បានធ្វើចត្តាឡាស័ក ក៏ដូចជាកំពុងតែធ្វើតេស្តដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 bank thiti
 bank thiti
 bank thiti
 bank thiti

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]