ភ្នំពេញ: យោងទៅតាមសេចក្តីជូនដំណឹងលេខ០២៦/២១.សជណ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់សាធារណជន ស្តីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ ដែលត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើស្ពានព្រះមុនីវង្សចាស់ចំនួនបីថ្ងៃ ដោយហេតុថា បន្ទាប់ពីបានបញ្ចប់ការជួសជុលនូវកម្រាលថ្មើរជើង ព្រមទាំងបង្កាន់ដៃស្ពានរួចមក នៅពេលបច្ចុប្បន្ននេះ និងបន្តធ្វើការរៀបចំផ្លាស់ប្តូរបង្គោលភ្លើងថ្មី យកកៅស៊ូចាស់ចេញ ផ្លាស់កៅស៊ូថ្មី ដោយការដ្ឋាន នឹងត្រូវចាប់ផ្តើមដំណើរការ ដែលទាមទារជាចំបាច់នូវការផ្អាកដំណើរការចរាចរណ៍ជាបណ្តោះអាសន្នរាប់ចាប់ពីម៉ោង ៨:០០ ព្រឹកថ្ងៃទី៨ មេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើការងារក្នុងការដ្ឋានផងដែរ។

អាស្រ័យដូចបានជម្រាបជូនដំណឹងដូចខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់មេត្តាទទួលជ្រាបដឹងជាព័ត៌មាន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]