កម្សាន្ត៖ ពិតណាស់ កាលពីថ្មីៗនេះ អ្នកគាំទ្រ បានជ្រាបយ៉ាងច្បាស់ហើយ ស្នាដៃមួយរវាង Legend សម័យ កំពូលតារាចម្រៀងរ៉េប វណ្ណដា បូកនឹង បូរាណ ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​លោក​តា គង់ ណៃ ដែលពុំធ្លាប់មាននៅកម្ពុជា ដោយបានរួមបញ្ចូលតន្រ្តីបុរាណចាប៉ីដងវែង និង សម័យបច្ចុប្បន្ន មានចំណងជើងថា Time To Rise ដែលមានការគាំទ្រ និង​ពេញចិត្តយ៉ាងច្រើនកុះករ ពីសំណាក់ពីទស្សនិកជនពីគ្រប់មជ្ឃដ្ឋានជុំវិញ ទាំងនៅកម្ពុជា និង នៅបរទេស។

ក្នុងនោះដែរ ចំពោះបទចម្រៀង Time to Rise មួយបទនេះពិតជាពីរោះរណ្តំ និង មានអត្ថន័យណាស់ និង​ការច្នៃប្រឌិតថ្មី ដែលបានធ្វើអ្នកស្តាប់ និង ទស្សនាយ៉ាងណាក៏មិនជិនណាយឡើយ ជាពិសេស បានធ្វើឱ្យ Youtuber បរទេសជាច្រើនហូរហែ​យកបទនេះ ទៅធ្វើ Reaction ភ្លុកទឹកភ្លុកដី ដោយកោតសរសើរមិនដាច់ពីមាត់ពីបទចម្រៀងដែលបានផ្ទុះកក្រើកពេញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគេកត់សម្គាល់នោះ គឺបទនេះ មានការចូលទស្សនាដល់ទៅ ៧,៧០៣,៥៥៧ លាន View ក្នុងរយៈពេលដ៏ខ្លី គឺត្រឹមតែរយៈពេល១២ ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃដែលបានបញ្ចេញចូលទៅក្នុងបណ្តាញសង្គម Youtube នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

គួររលឹកឡើងវិញដែរថា បទចម្រៀង Time TO Rise មួយបទនេះ បានទទួលការចូលទស្សនា ១លាន View ក្នុងរយៈពេលត្រឹមតែ២២ ម៉ោងប៉ុណ្ណោះ ដែលបានជាប់ចំណាត់ថ្នាក់ជាបទចម្រៀងដំបូងគេដែលបំបែកកំណត់ត្រាប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា និង លោកតា គង់ ណៃ
វណ្ណដា
លោកតា គង់ ណៃ , វណ្ណដា និង ក្រុមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]