ថៃ៖ ជាការពិតណាស់ ថ្មីៗនេះក្រោយពីមានពត៌មានលេចឡើងពីការរីករាលដាលអ្នកផ្ទុកកូវីដ-១៩នៅក្នុងប្រទេសថៃ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសលើកនេះគឺមានការផ្ទុះក្នុងរង្វង់តារាថៃតែម្ដង។នៅក្នុងនោះគឺមានតារាស្រីដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង គឺកញ្ញា Taew Natapohn ត្រូវបានឃុំខ្លួន១៤ថ្ងៃម្តងទៀត បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានកូវីដ-១៩ ។
ជាក់ស្ដែង នៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ នៅក្នុងឧស្សាហកម្មកំសាន្តមួយ មានករណីកូវីដ-១៩ជាច្រើន ត្រូវបានគេរកឃើញពីកន្លែងកម្សាន្តមួយកន្លែងក្នុងទីក្រុងបាងកក មនុស្ស ដែលមានការពាក់ពន្ធ័ជិតស្និទ្ធទាំងអស់ ត្រូវបានធ្វើតេស្តរកមេរោគ និង ប្រកាសឲ្យដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ Taew Nathaporn បានបង្ហោះ Story មួយតាមរយៈ Instagram ដោយបញ្ជាក់ថានៅថ្ងៃទី ៥ ខែមេសា នាងគិតថាខ្លួនមានឱកាសនិងភាគរយច្រើននៅជិតអ្នកដែលមានកូវីដ-១៩ ដោយលទ្ធផលត្រូវបានគេរកឃើញថាបានឆ្លងនៅថ្ងៃទី ៦ ខែមេសា។ ហើយបន្ទាប់មកនៅថ្ងៃទី ៧ ខែមេសាវេលាម៉ោង ១០ ព្រឹកនាង បានធ្វើដំណើរយ៉ាងលឿនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យរកកូវីដ-១៩ ហើយបានទទួលការបញ្ជាក់ថាគ្មានការឆ្លងណាមួយត្រូវបានគេរកឃើញលើរូបនាងនោះទេ ប៉ុន្តែនាង បានចាប់ផ្តើមផ្តាច់ខ្លួនតាមការណែនាំរបស់វេជ្ជបណ្ឌិតរហូតដល់គ្រប់១៤ថ្ងៃ។ ហើយនឹងជូនដំណឹងអំពីលទ្ធផលនៃការតេស្ត លើកក្រោយជាបន្តទៀត។
តារារូបនេះ នាងក៏បានធ្វើការ អរគុណចំពោះការគាំទ្ររបស់នាង អ្នកទាំងអស់គ្នាដែលមានការព្រួយបារម្ភ និងលើកទឹកចិត្តដល់នាងផងដែរ៕
សូមទស្សនារូបភាបខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]