បរទេស៖ ទន្សាយពូជ Sauteur d'Alfort ឬហៅម្យ៉ាងទៀតថាជាទន្សាយលោត Alfort មានវិធីនៃការដើររាងចម្លែកបន្តិច។

ជំនួសឱ្យការដើរដោយប្រើជើងរបស់ពួកវាដូចជាទន្សាយដទៃទៀត ទន្សាយ Sauteur d'Alfort លើកជើងរបស់វាឡើងទៅលើ និងដើរដោយប្រើដៃ។ បន្ទាប់មកវាក៏ប្រើជើងមុខទម្លាក់ខ្លួនមកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីប្រភេទសត្វនេះត្រូវបានគេរកឃើញដំបូងនៅឆ្នាំ1935 អ្នកវិទ្យាសាស្ត្របានងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាសត្វនេះមិនអាចលោតដូចសត្វទន្សាយដទៃទៀត។

វេបសាយ Gizmodo បានរាយការណ៍ថា ការសិក្សារបស់ PLoS Genetics ដែលជាកាសែតវិទ្យាសាស្ត្រមួយ ឥឡូវមានការបកស្រាយហើយ។ ការស្រាវជ្រាវបានរកឃើញថា អាកប្បកិរិយាមិនធម្មតានេះគឺដោយសារតែមានការបម្លែងហ្សែន​ (genetic mutation)។ ការបម្លែងហ្សែន RORB អាចបណ្តាលឱ្យបាត់បង់ខួរឆ្អឹងខ្នង។

ទន្សាយ Sauteur d'Alfort 

ការសិក្សាបាននិយាយថា ការដើរដោយដៃគឺជាលទ្ធផលដែលសត្វទន្សាយមិនមានសមត្ថភាពក្នុងការធ្វើដំណើរផ្លាស់ទីដូចជាសត្វដទៃទៀត។ ពេលដែលកូនទន្សាយប្រភេទនេះធំបានពីរបីខែ ពួកវារៀនដើរដោយប្រើជើងខាងមុខរបស់ពួកវា ដោយសារតែមានការបម្លែងហ្សែន និងពិការឆ្អឹងខ្នង។

ប៉ុន្តែគេបានរាយការណ៍ថា ការដើរបែបនេះ វាមិនធ្វើឱ្យសត្វទន្សាយមានការឈឺចាប់អ្វីនោះទេ។

ក្រុមអ្នកវិទ្យាសាស្ត្រ12នាក់ បានដោះស្រាយអាថ៌កំបាំងដែលទន្សាយប្រភេទនេះដើរដោយដៃ ក្រោយពីការសាកល្បងបង្កាត់ពូជទន្សាយ Sauteur d'Alfort ជាមួយនឹងប្រភេទទន្សាយផ្សេងទៀតដែលអាចលោតបានធម្មតា៕

វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]