កូរ៉េខាងត្បូង៖ កាលពីនៅម៉ោង ១២ ព្រឹកថ្ងៃទី ៨ ខែមេសាក្រុមចម្រៀង EXO បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយការទម្លាក់វីដេអូដ៏ទាក់ទាញ ពីការវិលត្រលប់មកវិញរបស់ពួកគេ​ នាពេលខាងមុខនេះ សម្រាប់ជាការដូទៅកាន់ហ្វេនៗ ក៏ដូចជាអបអរនៃគម្រប់ខួប លើកទី ៩ នៃការបង្ហាញខ្លួនរបស់ពួកគេ។

ដោយឡែក Chanyeol សមាជិកក្រុមចម្រៀងបុរសនាំមុខក្រុមនេះ ក៏បានចុះឈ្មោះចូលបម្រើយោធាដោយសម្ងាត់នៅថ្ងៃទី ២៩ ខែមីនា។ ជាមួយគ្នានេះ រូបលោកក៏មិនភ្លេចបន្តប្រពៃណីដ៏ចម្លែករបស់ក្រុមនេះទេ ជាមួយការបង្ហោះរូបភាពសមាជិកម្នាក់ៗ បានដាក់ដៃលើក្បាលម៉ូតសក់ឈូសត្រងោលរបស់សមាជិករូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រដែលបានឃើញរូបថតជាក្រុមរបស់ Chanyeol ពិតជាពោរពេញទៅដោយភាពរីករាយ និងរំភើបជាខ្លាំង ក៏បានមានពាក្យជូនពរ តារាប្រុសរូបនេះ ថែមទាំងគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជានឹងទន្ទឹមរង់ចាំរូបលោកចាកចេញពីភារៈកិច្ច បម្រើកងទ័ពផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Chanyeol
EXO
រូបភាពចុងក្រោយមុន សមាជិក Chanyeol ចូលធ្វើទាហាន
រូបភាពចុងក្រោយមុន សមាជិក Chanyeol ចូលធ្វើទាហាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]