ចិន៖ ប្រិយមិត្ត ចាស់ក្មេងស្ទើរទូទាំងពិភពលោកដែលបានស្គាល់លោក Jackie Chan   ហៅលោក ឈិនឡុង គឺជាតារាជនជាតិហុងកុង ចូលចិត្តសម្ដែងក្នុងរឿងបែបវាយតប់ (action) ដែលមានប្រិយមិត្តជាច្រើន ទូរទាំងពិភពលោក ចូលចិត្តទស្សនាភាពយន្ដរបស់លោក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Sina បានរាយការណ៍មកថា Jackie Chan មានអាយុ ៦៧ ឆ្នាំនៅថ្ងៃទី ៧ ខែមេសា។ ក្នុងនោះ ឆ្នាំនេះ ក៏ជាពេលឧទ្ទិសដល់ឧស្សាហកម្មភាពយន្តចិន ដែលជាតារាក្បាច់គុនអាយុ ៦០ ឆ្នាំ។ នៅលើបណ្តាញសង្គម តារាសម្តែងរូបនេះបានបង្ហោះរូបភាពថ្ងៃខួបកំណើតរបស់លោក ជាមួយមិត្តរួមការងាររបស់លោក។ ទន្ទឹមនឹងនេះ លោកបានចែករំលែកអំពីស្ថានភាពសុខភាពដែលបានបង្កការព្រួយបារម្ភជាសាធារណៈនាពេលកន្លងមកផងដែរ។ នៅក្នុងសារនោះលោកក៏បានរៀបរាប់បែបនេះថា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារ Jackie Chan 
jackie Chan  និង មិត្តរួមការងារ

បើតាមលោក Sohuបានបញ្ជាក់ថា ទោះបីរបួសឆ្អឹងខ្នងមិនទាន់ជាសះស្បើយទាំងស្រុងក៏ពិតមែនតែ ឈិន ឡុងនៅតែប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកកាយសម្បទានិងក្បាច់គុនយ៉ាងខ្លាំងដើម្បីត្រៀមគម្រោងថ្មី។

នៅខែមករាឆ្នាំ ២០២១ លោកបានចូលរួមក្នុងសន្និសិទកាសែតនៃខ្សែភាពយន្តគំនូរជីវចល Wish Dragon លោក jackie Chan មានការលំបាកក្នុងការធ្វើចលនា ទឹកមុខរបស់លោកបង្ហាញពីការឈឺចាប់ ហើយត្រូវអមដំណើរដោយការរងរបួសម្តងទៀត។ jackie Chan គឺជាតារាក្បាច់គុនដ៏ល្បីល្បាញមួយរូបរបស់ហុងកុង (ចិន) ក្នុងឆ្នាំ ១៩៩៥ ឈ្មោះរបស់តារាបានរះនៅលើទីផ្សារហូលីវូដដោយសារខ្សែភាពយន្តរឿង Bronx «Big Street» 

នាថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៦ លោក jackie Chanទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតនៅ AcademyAward ។ រហូតមកដល់បច្ចុប្បន្នលោក គឺជាតារាសម្តែងជនជាតិចិនតែមួយគត់ដែលមានកិត្តិយសនេះ។ យោងតាមលោក Sohuបានបញ្ជាក់ថា តារាដែលកើតនៅឆ្នាំ ១៩៥៤ នេះបានផលិតខ្សែភាពយន្តបានជាង ២០០ រឿងដោយមានឈុតគ្រោះថ្នាក់ជាច្រើន៕

រូបភាព
jackie Chan និង មិត្តរួមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]