បរទេស៖ អ្នកនាំពាក្យក្រុមហ៊ុន Facebook បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ជាង530លាននាក់ ដែលទិន្នន័យត្រូវបានគេលួចយកកាលពីឆ្នាំ2019 ហើយថ្មីៗនេះទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
សារព័ត៌មាន Business Insider បានរាយការណ៍កាលពីសប្តាហ៍មុនថា លេខទូរស័ព្ទនិងព័ត៌មានលម្អិតផ្សេងទៀតពីប្រវត្តិរូបអ្នកប្រើប្រាស់ត្រូវបានដាក់បញ្ចេញលើ public database។ Facebook បាននិយាយនៅក្នុងការបង្ហោះប្លក់កាលពីថ្ងៃអង្គារថា ពួកមានគំនិតអាក្រក់បានលួចយកទិន្នន័យទាំងនេះមុនខែកញ្ញា ឆ្នាំ2019។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យហ្វេសប៊ុករូបនេះបាននិយាយថា ក្រុមហ៊ុន Facebook នឹងមិនជូនដំណឹងដល់អ្នកប្រើប្រាស់នោះទេ។ ការសម្រេចមិនជូនដំណឹងដល់អ្នកប្រើប្រាស់នេះ គឺដោយសារក្រុមហ៊ុនបានពិចារណាថាអ្នកប្រើប្រាស់មិនអាចដោះស្រាយបញ្ហានេះបានទៅហើយ ហើយទិន្នន័យដែលលេចធ្លាយនេះអាចរកបានជាសាធារណៈលើ public database ស្រាប់ហើយ។ Facebook ក៏បានបញ្ជាក់ថាខ្លួនបានបញ្ឈប់បញ្ហាលួចនេះ នៅពេលរកឃើញវាភ្លាមៗផងដែរ។
Facebook បាននិយាយថាទិន្នន័យដែលលេចចេញនោះមិនមានព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានសុខភាព ឬពាក្យសម្ងាត់ទេ។ ប៉ុន្តែវាអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបំពានផ្សេងៗ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]