កំពត៖ កាលពីថ្មីៗនេះ រដ្ឋបាលខេត្តកែប បានប្រកាសលិខិតស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តកែប ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ដោយឡែក នៅខេត្តកែបពេលនេះ គឺត្រូវបានបិទជាបណ្តោះអាសន្ននូវការធ្វើដំណើរចូលក្នុងតំបន់ភូមិសាស្ត្រខេត្តកែប បិទរមនីយដ្ឋានធម្មជាតិ រួមទាំងកែច្នៃគ្រប់ប្រភេទទាំងអស់ ក្រៅពីនេះក៏នៅតែមានអាជីវកម្មពេលរាត្រី ដូចជាភោជនីដ្ឋាន រទះលក់ចល័ត ហាងទំនិញគ្រប់ប្រភេទ ចាប់ពីម៉ោង ២០ៈ០០នាទីដល់ម៉ោង ០៥ៈ០០នាទីជាកំហិតនិង សកម្មភាពផ្សេងៗ ដែលមានជួបជុំគ្នាមានសភាពអ៊ូអរ នៅតាមគេហដ្ឋាន កន្លែងធ្វើការនិង ក្រុមហ៊ុនឯកជន ចាប់ពីថ្ងៃ ០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅមានករណីលើកលែងច្រើនករណីដូចជា ចំពោះការជួបលក្ខណៈគ្រួសារដែលរស់នៅគេហដ្ឋានជាមួយគ្នាឬ រៀបចំបុណ្យសព ដោយត្រូវកម្រិតមិនឲ្យជួបជុំក្នុងលក្ខណៈទ្រង់ទ្រាយធំឡើយនិង ការជួបជុំរបស់ក្រសួងសុខាភិបាលនិង អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងតែបំពេញភារកិច្ចផងដែរ៕
បើចង់ជ្រាបច្បាស់នូវព័ត៍មានលម្អិតសូមចូលទស្សនាលិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែបខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]