បរទេស៖ ខណ:ដែលពិភពលោកមានភាពជឿនលឿនទៅមុខខាងបច្ចេកវិទ្យា សំណង់នានាក៏កាន់តែប្លែក កាន់តែឡូយជាងមុនផងដែរ។ ទាំងនេះគឺដោយសារតែការខិតខំរបស់មនុស្សក្នុងការអភិវឌ្ឍនិងបង្កើតអ្វីដែលថ្មីជាងមុន។
មិនរៀបរាប់ច្រើន ខាងក្រោមនេះគឺស្នាដៃស្ថាបត្យកម្មម5កន្លែងដ៏គួរឱ្យស្ងប់ស្ងែង មកពីជុំវិញពិភពលោក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. Lucas Museum of Narrative Art
សារមន្ទីរ Lucas Museum of Narrative Art នៃទីក្រុង Los Angeles មើលទៅដូចជាចេញពីខ្សែភាពយន្ត Star Wars របស់អ្នកដឹកនាំរឿង George Lucas អ៊ីចឹង ដោយវាមានរូបរាងបែបអនាគត ហើយដំបូលខាងលើមានដាំដើមឈើទៀតផង។ ហើយកាន់តែមិនគួរឱ្យជឿនោះគឺថា ថវិកាចំនួន1.5ពាន់លានដុល្លារសម្រាប់សាងសងអាគារនេះ គឺត្រូវបានផ្តល់ដោយលោក George Lucas ផ្ទាល់តែម្តង។
2. អាគារ Tao Zhu Yin នៅក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់
រចនាដោយ Vincent Callebaut Architectures ការរចនាអគារនេះមានភាពទាក់ទាញខ្លាំង ដែលរូបរាងវាគឺយកតាមរូបរាង DNA ដែលបត់ខ្លួន90ដឺក្រេពីក្រោមអាគារដល់កំពូលអាគារទាំងមូលតែម្តង។ វាត្រូវបានគ្របដណ្តប់ដោយដើមឈើនិងរុក្ខជាតិចំនួន23,000ដើម និងមានយ៉រខាងមុខបន្ទប់នីមួយៗផងដែរ។ ក្រៅពីអគ្គិសនីធម្មតា អាគារនេះនឹងដើរដោយថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ផងដែរ ហើយវាក៏មានប្រព័ន្ធចាប់យកទឹកភ្លៀងសម្រាប់ប្រព័ន្ធធារាសាស្ត្រទៀតផង។
3. រីហ្សត The Plus នៅប្រទេសន័រវែស
The Plus រចនាដោយ Bjarke Ingels Group (BIG) គឺជាឧទាហរណ៍មួយនៃភាពប៉ិនប្រសប់ក្នុងការរចនាបញ្ចូលគ្នារវាងទីកន្លែងពីរ ដោយវាគឺមានទាំងរោងចក្រគ្រឿងសង្ហារឹមនិងកន្លែងឡើងភ្នំនិងកន្លែងបោះតង់នៅជាមួយគ្នា។
លើសពីនេះទៀត ស្ថាបត្យកម្មនេះក៏ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ និងរួមមានទាំងប្រព័ន្ធកំដៅនិងប្រព័ន្ធត្រជាក់ទៀតផង (heating and cooling systems)។
4. ឧទ្យាន Little Island
Little Island ត្រូវបានរចនាដោយ Heatherwick Studio។ បច្ចុប្បន្នកំពុងត្រៀមបញ្ចប់ការសាងសង់នៅទីក្រុងញូវយ៉ក វាគឺជាកោះសិប្បនិម្មិតមួយដែលនឹងបម្រើជាឧទ្យានសាធារណៈនៅទន្លេ Hudson River។
បន្ថែមពីលើរុក្ខជាតិបៃតងទាំងអស់ ឧទ្យាននេះនឹងមានផ្លូវខ្វាត់ខ្វែង តំបន់មើលទេសភាព កន្លែងមើល outdoor theater និងកន្លែងសម្រាប់សម្តែងផងដែរ។
5. អាគារ 111 West 57th Street នៅ Manhattan ទីក្រុងញូវយ៉ក
អាគារ 111 West 57th Street ឬក៏ហៅម្យ៉ាងទៀតថាអាគារ Steinway Tower ត្រូវបានរចនាឡើងដោយSHoP Architects ហើយត្រូវបានគេចាត់ទុកថាជាអគារស្តើងជាងគេបំផុតនៅលើពិភពលោក។ អាគារនេះមានកម្ពស់435 ម៉ែត្រឯណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]