រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសេចក្តីជូនដំណឹង របស់ សាលារាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ ដែលបានរាយឈ្មោះ បុគ្គលដែល បានត្រូវរកឃើញវិជ្ជមានជំងឺកូវីដ១៩ ជាមួយគ្នានេះ គេកត់សម្គាល់ឃើញថា ភាគច្រើនគឺ មកពី រោងចក្រកាត់ដេរ ឌីន ហាន់ និង មួយភាគធំទៀតជា អាជីវករ ឫអ្នកពាក់ព័ន្ធ ក្នុងផ្សារអូរឫស្សី។
ទន្ទឹមនឹងនេះ អ្វីដែលកាន់តែបារម្ភខ្លាំងនោះ គឺ កម្មការិនី ២រូបទៀតហើយ ត្រូវរកឃើញវិជ្ជមានកូវីដ១៩ លើសពីនេះទៅទៀត អ្នកទាំងពីរ មកពីរោងចក្រខុសគ្នា និងខុសពីរោងចក្ររៀបរាប់ខាងលើ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ក្នុងចំណោម អ្នកឆ្លងសរុបទាំង ១០៣នាក់ ក្នុងរាជធានីភ្នំពេញនេះ គេរកឃើញ កម្មការីមានអត្តសញ្ញាណនេះ បានឆ្លងកូវីដ១៩ ៖
១.អ្នកជំងឺលេខរៀង ២៤ ឈ្មោះ យ៉ុត ចាន់រី ភេទស្រី អាយុ៣៧ឆ្នាំ កម្មការិនីរោងចក្រ ឌី ឡាក់(ផ្លូវចោមចៅ) មានទីលំនៅបច្ចុប្បន្ន បន្ទប់ជួលនៅម្តុំ ផ្លូវចូលទៅពេទ្យសុខភាពមេត្រី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធន៍សែនជ័យ។
២.អ្នកជំងឺលេខរៀង ៥៥ ឈ្មោះ កឹម ផាន់ណា ភេទស្រី អាយុ៣៣ឆ្នាំ កម្មការិនីរោងចក្រ ម៉េង អៀង កាំកូស៊ីធី ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០A ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]