រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៨ មេសា ២០២១ នេះ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ជាក្មាន់កាំភ្លើង ឈ្មោះ ភឿន ភិរះ ជាសន្តិសុខធនាគារ ABA ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ បន្ទាប់ពី ខ្លួនបានបាញ់សម្លាប់បុរសម្នាក់ ស្លាប់នឹងកន្លែង។

នៅព្រឹកដដែលនោះ គេក៏ឃើញ វត្តមាន ក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ បានធ្វើសេចក្តីប្រកាសព័ត៌មាន ស្តីពី ការស្ម័គ្រចិត្តផ្តល់ ការការពារក្តីជូន លោក ភឿន ភិរះ ដោយឥតគិតកម្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ដោយសារតែ មើលឃើញពី ស្ថានភាពគ្រួសាររបស់ ជនសង្ស័យ ជាកូនកំព្រាឪពុក មិនតែប៉ុណ្ណោះ បុគ្គលរូបនេះ ក៏ជាអតីតបញ្ញាវ័ន្តដែលទទួលអាហារូបករណ៍ នៅដេប៉ាតេម៉ង់ផ្នែក ភាសាបារាំង នៃសាកលវិទ្យល័យភូមិន្ទភ្នំពេញ លើសពីនេះទៅទៀត សព្វថ្ងៃនេះ មានមេធាវីចំនួន ៩រូប ដែលកំពុង ចូលជួបប្រាស្រ័យ ជាមួយ លោក ភឿង ភិរះ ដើម្បីបំពេញនិតីវិធី ក្នុងការការពារក្តីនិតីវិធីច្បាប់ ជាធរមាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]