បរទេស៖ ទោះបីមិនមែនជាមហាសេដ្ឋីដូច Kylie Jenner ក៏ពិតមែន ប៉ុន្តែបើនិយាយពីការលេងស្ទីលខ្លួន ការទិញសម្លៀកបំពាក់ម៉ាកប្រេ៊នថ្លៃៗ តារាចម្រៀងរ៉េប Cardi B ត្រូវបានគេកោតសរសើររាប់មិនអស់ ជាមួយការតុបតែងខ្លួនបែបប្លែករបស់នាង ជាពិសេសនោះ ស្ទាយរបស់កូនស្រីនាងត្រូវបានគេលើកមកនិយាយជារឿយៗផងដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះ តារាចម្រៀងរ៉េបវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានរាយការណ៍មកថា បានចំណាយប្រាក់រាប់ម៉ឺនដុល្លារឯណោះ ក្នុងការទិញគ្រឿងសម្ភារៈថ្លៃៗជាច្រើន ឲ្យកូនស្រីរបស់នាង ឈ្មោះថា Kulture កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមរូបភាព ម្ចាស់បទ «WAP» រូបនេះ បានបង្ហាញម៉ូតកាបូបដៃជាច្រើន និងគ្រឿងអលង្ការប្រណីតបានរៀបចំយ៉ាងស្អាត។ បើក្រឡេកមើលដំបូងមនុស្សគ្រប់គ្នាគិតថានេះ វាជារបស់ Cardi ក៏ប៉ុន្តែធាតុពិតរបស់ទាំងអស់នេះ គឺទិញឲ្យកូនស្រីរបស់នាង ដែលមានអាយុត្រឹមតែ ២ ឆ្នាំនោះទេ។

ក្នុងនោះផងដែរ មានប្រ៊េនល្បីៗជាច្រើនមានដូចជា Chanel Givenchy Balenciaga និង Dior ជាដើម។ ជាពិសេសនោះ ចំនួនទឹកប្រាក់សរុបបានចំណាយលើកូនស្រីរបស់នាងម្តងៗ មានទៅដល់ ៤០ ម៉ឺនដុល្លារឯណោះ។ តារាស្រីរូបនេះក៏បានបានសារភាពផងដែរថា នាងបានទិញរបស់របរទាំងនេះ ឲ្យកូនស្រីរបស់នាង ច្រើនជាងនាងទិញឲ្យខ្លួនឯង៕

សូមទស្សនារូបភាពខាងក្រោម៖

Cardi B និងកូនស្រី 
Cardi B និងកូនស្រី 
Cardi B និងកូនស្រី 
កូនស្រី របស់ Cardi B 
កូនស្រី របស់ Cardi B 
កូនស្រី របស់ Cardi B 
កាបូបដែល Cardi B ទិញឲ្យកូនស្រី 
កាបូបដែល Cardi B ទិញឲ្យកូនស្រី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]