ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដល់ អាជីករ  សន្តិសុខ និងបុគ្គលិក កម្មករទាំងអស់នៅបម្រើការងារក្នុងផ្សារអូរឬស្សី ក្រោយពីរកឃើញផ្ទុះការឆ្លងកូវីដ១៩ បន្តបន្ទាប់ប្រមាណជាង១០០នាក់។

ដោយឡែក ដើម្បីបញ្ឈប់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលក្រុងភ្នំពេញសម្រេចចេញលិខិតមួយដើម្បីក្រើនរម្លឹកដល់បងប្អូនទាំងអស់គ្នា ដែលមានការពាក់ព័ន្ធផ្ទាល់និង ដោយប្រយោលចំពោះផ្សារអូរឬស្សីថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ដើម្បីជៀសវាងការពិន័យអន្តរការណ៍និង ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារនិង គ្រួសារអាជីករពាក់ព័ន្ធ ព្រមតាំងប្រជាពលរដ្ឋ ដែលបានចេញចូលផ្សារនេះ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ចើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោកកូវី១៩ ជាបន្ទាន់ នៅក្នុងបរិវេនវិទ្យាល័យបាក់ទូកនិង ត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវវនៅក្នុងផ្ទះ បន្ទប់ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

២. ចំពោះអាជីវករ សន្តិសុខនិង បុគ្គលិកកម្មករបម្រើការងារក្នុងផ្សារ​ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ តាមការណែនាំនេះ រដ្ឋបាលភ្នំពេញនិង មិនអនុញ្ញាតឲ្យបន្ត អាជីវកម្មលក់ដូរឬ ចេញចូលមកប្រើការងាររបស់ខ្លូនបានឡើយ នៅពេលដែលផ្សារនេះបើកដំណើរការជាប្រក្រតីឡើងវិញ។

៣. ចំពោះប្រជាពលរដ្ឋដែលមានទីលំនៅឋានរស់នៅក្បែរខាងជាមួយអាជីករ សន្តិសុខនិង បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារអូរឬស្សី ក្នុងកាលៈទេសៈនេះ ដាច់ខាតគឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើងនិង ត្រូវចូលរួមឃ្លាំមើលពីការអនុចត្តវិធានចត្តាឡីស័យរបស់ពួកគាត់។ ក្នុងករណីពិនិត្យឃើញថាមានបុគ្គលណាមិនព្រមអនុវត្តមិនបានពេញលេញតាមវិធានចត្តាឡីស័ក សូមបងប្អូនធ្វើការណែនាំនិង រាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឬ ទំនាក់ទំនងទៅកាន់លេខ ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញធានារក្សាការសម្ងាត់ជូន។

៤. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីករ សន្តិសុខ បុគ្គលិក កម្មការងារក្នុងផ្សារនិង ក្រុមគ្រួសារអាជីករពាក់ព័ន្ធ កំពុងរស់នៅក្នុមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សាយជំរុញឲ្យពួកគាត់ ទៅយកសំណាកតេស្តមេរោគកូវីដ១៩និង ត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើលណែនាំ ដើម្បីធានាថាពួកគាត់ពិតជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។

យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នាមេត្តាគោរពច្បាប់និង ថែទាំងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាបញ្ឈប់ការឆ្លងរីករាលនៃមេរោគកូវីដ១៩នេះទាំងគ្នា៕

សូមចូលអានលិខិតដែលបានចេញដោយរដ្ឋបាលរាជធានីភ្នំពេញ៖

លិខិតដែលបានចេញដោយរដ្ឋបាលរាជធានីភ្នំពេញ
លិខិតដែលបានចេញដោយរដ្ឋបាលរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]