ថៃ៖ Boom Panadda គឺជាតារាសិល្បៈជើងចាស់ និងជាពិធីការនីដ៏ល្បីមួយរូបដែលមានឈ្មោះបោះសម្លេងមកតាំងពីយូរយារណាស់មកហើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនស្គាល់ នាងមិនតិចទេ។ ហើយសម្រាប់រឿងស្នេហាវិញ គឺនាងមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹង បុរសរូបសង្ហាម្នាក់មានសាច់ដុំធំៗគឺលោក God Atip ដែលជាកីឡាករអត្តពលិកជម្រើសជាតិម្នាក់។

Boom Panadda
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពេលកន្លងទៅថ្មីៗនេះស្រាប់តែ Boom Panadda នាងបានធ្វើការប្រកាសក្ដែងៗជាមួយនឹងទំនាក់ទំនងបែកបាក់រវាងនាង និងគូស្នេហ៍ដែលធ្លាប់ទាក់ទងគ្នាជាច្រើនឆ្នាំ នៅក្នុងបណ្ដាញសង្គមដោយមិនបានប្រាប់ពីមូលហេតុឬក៏បញ្ហាអ្វីនោះទេដោយគ្រាន់តែនាងបានប្រាប់ថាៈ

Boom Panadda
Boom Panadda និង God Atip

 រឿងរ៉ាវនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះនាងជាខ្លាំង តែក្នុងនោះក៏បានធ្វើឱ្យហ្វេនៗអ្នកគាំទ្រមានមន្ទិលសង្ស័យ និងចម្ងល់ជាខ្លាំងផងដែរ ព្រោះទោះបីជាប្រកាសថាបែកគ្នាក៏ពិតមែន តែទឹកមុខរបស់នាងនៅតែញញឹមស្រស់ដូចគ្មានរឿងអ្វីកើតឡើង ទាំងនេះហើយដែលបានធ្វើឱ្យមហាជនជាច្រើននាក់ចោទជាសំណួរទៅកាន់នាងថាៈ

អ្នកខមមិន

សម្រាប់ចម្លើយថារឿងបែកបាក់គ្នាឬក៏អត់យ៉ាងណានោះគឺ Boom​​ panadda មិនទាន់ចេញមកបកស្រាយបន្ថែមនោះតែគឺមានតែរងចាំតាមដានមើលបន្តទៀត៕

Boom Panadda និង God Atip
Boom Panadda និង God Atip
ទឹកមុខBoom Panadda ពេលប្រាប់ថាបែកគ្នា
ទឹកមុខBoom Panadda ពេលប្រាប់ថាបែកគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]