ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២១ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះលែងមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ពាក់ព័ន្ធការផ្ទុះអាវុធបណ្ដាលឲ្យជនញៀនថ្នាំម្នាក់ស្លាប់ ព្រោះរូបគាត់ ធ្វើដើម្បីការពារខ្លួនប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពី មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារ បានឲ្យឃើញថា រូបលោក ធ្វើដើម្បីការពារខ្លួន ដូច្នេះពេលនេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះលែងមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញហើយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]