ដូចអ្វីដែលយើងគ្រប់គ្នាបានដឹងហើយថា សេចក្តីសុខគឹជាផ្នែកមួយដ៏មានសារៈសំខាន់ដែលមនុស្សគ្រប់ៗគ្នាត្រូវការមិនថា ក្មេង ចាស់ ប្រុស ចាស់ ប្រុស ស្រី គ្រប់វ័យគ្រប់ស្រទាប់ វណ្ណៈសុទ្ធសឹងចង់ស្វែងរកសេចក្តីសុខ ដូចៗគ្នា។

ជាការពិតណាស់ ទោះបីជាយ៉ាងណាក្តី មិនសុទ្ធតែមនុស្សគ្រប់គ្នាសុទ្ធតែមានសេចក្តីសុខដូចៗគ្នានោះឡើយ ដោយមួយចំនួននៅតែរកមិនអាចរកសេចក្តីសុខសម្រាប់ខ្លួនឯងបានឡើយ ចំណែកមូលហេតុចម្បងវិញ គឺផ្តើមចេញមកពីការគិតរបស់ពួកគេតែម្តង ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមការពិតទៅ យើងគ្រប់ៗគ្នាសុទ្ធតែអាចបង្កើតសេចក្តីសុខបានដោយខ្លួនឯងបាន ដោយមិនត្រូវតែចាំបាច់មានលុយច្រើនពេញៗដៃ​ឬ ក៏ទាល់តែមានសម្ភារៈទំនើបថ្លៃនោះទេ ដោយសារតែចំណុចទាំងនេះ គឺជាផ្នែកតូចមួយដ៏តូចនៃសេចក្តីសុខប៉ុណ្ណោះ ដោយវាមិនមែនជាសេចក្តីសុខពិតប្រាកដនោះឡើយ។

តោះកុំឲ្យខាតពេល សូមមកមើលចំណុចសំខាន់ដែលបង្ហាញថាសេចក្តីពិតដែលយើងត្រូវការ៖

១.នៅជាមួយនឹងនរណាដែលធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ

មជ្ឈដ្ឋានជុំវិញខ្លួនគឺមានសារៈណាស់ យើងអាចក្លាយទៅជាមនុស្សដែលតែងមានក្តីសុខផ្លូវអារម្មណ៍ខ្លាំង ប្រសិនជាមនុស្សដែលនៅក្បែរយើងសុទ្ធតែមានគំនិតអវិជ្ជមាន ដូច្នេះទោះបីជាអ្នកមានទុក្ខកង្វល់យ៉ាងណាក៏មនុស្សទាំងនោះអាចបង្វែរអារម្មណ៍លោកអ្នកឲ្យផ្លាស់ប្តូរទៅជាសើចបានដែរ។

រូបតំណាង

២.ស្វែងយល់ពីខ្លួនឯង

កំហុសមនុស្សរបស់ជាច្រើនគឺទាន់ស្គាល់ខ្លួនឯងច្បាស់ ដោយមិនអាចបែងចែកពីចំណុចខ្សោយនិង ចំណុចខ្លាំងរបស់ខ្លួនបាន ដែលអាចជាចំណុចមួយដែលឲ្យអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះនៅពេលដែលយើងកាន់តែស្គាល់ខ្លួនឯងច្បាស់ នោះអ្នកនឹងឃើញពីគុណតម្លៃរបស់ខ្លួនកាន់តែច្បាស់ដូចគ្នា។

រូបតំណាង

៣. ធ្វើតាមបេះដូងរបស់អ្នក

នៅពេលដែលមនុស្សម្នាក់អាចធ្វើអ្វីតាមបំណងប្រាថ្នានិង ការស្រលាញ់របស់ខ្លួននោះគឺជាសេចក្តីផ្លូវអារម្មណ៍មួយផ្នែក ទោះបីជាលទ្ធផលល្អឬ អាក្រក់គឺយ៉ាងហោចណាស់ អ្នកអាចធ្វើតាមបេះដូងខ្លួនឯងបាន 

រូបតំណាង

៤. បញ្ឈប់នូវអារម្មណ៍ច្រណែននឹង អ្នកដទៃ

យើងដឹងហើយថាអារម្មណ៍ច្រណែន ឈ្នានីស អ្នកដទៃគឺមិនបានជួយឲ្យអ្នកមានក្តីសុខឡើយ ប៉ុន្តែផ្ទុយទៅវិញបែរជាធ្វើឲ្យអ្នកក្លាយជនរងគ្រោះវិញ ដោយសារតែអ្នកអាចទៅជាមនុស្សដែលគិតបែបអវិជ្ជមាននិង មានចិត្តចង្អៀតចង្អល់ហើយ ជាពិសេសគឺមិនអាចស្វែងរកសេចក្តីឲ្យខ្លួនឯងបានឡើយ។

រូបតំណាង

៥.រីករាយជាមួយនឹងអ្វីដែលអ្នកមាន

នៅពេលដែលយើងមានអារម្មណ៍ថាពេញចិត្តនិង ស្រលាញ់នូវអ្វីដែលអ្នកកំពុងមាន នោះអ្នកនឹងមិនមានអារម្មណ៍ថា ខ្លួនកំពុងតែមានសេចក្តីសុខ ស្កប់ស្កល់និងមិន លោភលន់ច្រើន ដែលនោះហើយគឺសេចក្តីសុខផ្លូវចិត្តពិតៗ។

រូបតំណាង

៦.កុំព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តឬ ស្រឡាញ់អ្នក

ត្រូវចងចាំថានៅលើលោកនេះ គ្មាននរណាម្នាក់ល្អគ្រប់ដប់នោះទេ ក្រៅពីនេះទៀតការគិតរបស់មនុស្សគឺខុសៗគ្នា មនុស្សខ្លះក៏ចូលចិត្តអ្នក ចំណែកខ្លះទៀតវិញ គឺអាចនឹងស្អប់អ្នកដោយគ្មានហេតុផល ប៉ុន្តែនេះមិនជាអ្វីដែលអ្នកត្រូវខ្វល់ខ្វាយឡើយ ប្រសិនជាអ្នកប្រឹងធ្វើឲ្យមនុស្សដែលស្អប់អ្នក បែរមកជាចូលចិត្តអ្នកវិញ នោះអ្នកនឹងក្លាយទៅជាមនុស្សដែលគ្មានតម្លៃម្នាក់ទៅវិញនោះទេ។

រូបតំណាង

៧. កុំរពឹងខ្ពស់ពេក

ពេលខ្លះ សេចក្តីសង្ឃឹមនឹងការរំពឹងខ្ពស់ខ្លាំងពេក អាចធ្វើឲ្យអ្នកមានការខកចិត្តខ្លាំងរហូតដល់បាក់ទឹកចិត្ត នៅពេលពេលដែល វាផ្ទុយពីអ្វិដែលយើងចង់បាន ដូច្នេះអ្នកគួរតែបន្ថយសេចក្តីរំពឹងឲ្យបានច្រើនផងដែរ។

រូបតំណាង

៨.កុំអនុញ្ញាតអោយភាពអវិជ្ជមានគ្រប់គ្រងអ្នក

នៅលើលោកយើងនេះគ្មាននរណាម្នាក់ អាចធំដឹងក្តីដោយមិនឆ្លងកាត់អតីតកាលនោះទេ ដូច្នេះទោះបីជាអតីតកាលនោះអាក្រក់ឬ ល្អ អ្នកត្រូវទទួលស្គាល់ ប៉ុន្តែមិនមែនមានន័យថាអនុញាតិ្តឲ្យវាមកលងបន្លាចអារម្មណ៍របស់អ្នកដល់បច្ចុប្បន្នកាលឡើយ ដោយអាចចាត់ទុកជាមេរៀនហើយ ប្រឹងកែប្រែភាពអវិជ្ជចាប់ពីពេលតទៅវិញទៅ។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]